​ចាន់ សំអាត បង្ហាញខ្លួន​ឡើងវិញ​

262
ចែករម្លែក
  • 25
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: បន្ទាប់ពី​ដកខ្លួន​ចេញ ពី​ព្រឹត្តិការណ៍ ដណ្ដើម​ខ្សែក្រវាត់ ដោយសារ​តែមាន របួស​ជើង​នោះ អ្នក​ប្រដាល់ ចាន់ សំអាត ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានបង្ហាញ​ខ្លួន​មកវិញហើយ ។​

​សំអាត បាន​ណាត់​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត បាន​ភុ​ត (Yorth Banphut) លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​៧ មេសា ខាងមុខនេះ​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ សំអាត បើ​និយាយ​ពី​កេរ្តិ៍ឈ្មោះ គេ​មិនមែនជា​អ្នក​ប្រដាល់ ដែល​អស្ចារ្យ ខ្លាំង​ណាស់ណា​ទេ តែ​គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ប្លង់​វ៉ៃ មិន​អន់​ឡើយ គ្រាន់​វិធី​ការពារ​របស់គេ មិនសូវ​ប្រសើរ​ឡើយ ។​

ចាន់ សំអាត និង ​យ៉​ត បាន​ភុ​ត​

​ចំពោះ យ៉​ត បាន​ភុ​ត នេះ​ជា​លើក​ទី​២ ហើយ ដែល​គេ​ឡើងមក​ប្រកួត នៅ​ស្រុក​ខ្មែរ ។ របៀប​វ៉ៃ​របស់គេ ប្រហាក់ប្រហែល​នឹង​សំអាត​ដែរ​ទេ តែ​អ្នក​ប្រដាល់​ថៃ​រូបនេះ វ៉ៃ​ដោយ​ចិត្ត​ត្រជាក់ គឺ​គេ​មិន​វ៉ៃ ដោយ​ឆេវឆាវ​នោះឡើយ ។​

​យ៉​ត បាន​ភុ​ត មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៣​ដង ឈ្នះ​៥៤​ដង និង​ចាញ់​៩​ដង ។ ចំពោះ ចាន់ សំអាត វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៦​ដង ឈ្នះ​៥៧​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ ៣​ដង ។ ជំនួប​រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ មិនដឹងថា ជ័យជំនះ ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ នរណា​នោះទេ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ លីន វណ្ណៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស ។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ពួកគេ​ជា​អ្នក​ប្រដាល់​ថ្មី តែ​គេ​មាន​ចិត្តធំ និង​មាន​ផ្លែ​វ៉ៃ​ល្អ ។ នេះ​ជាការ​ជួបគ្នា​ដំបូង​ហើយ ចាំមើល នរណា​មាន​សមត្ថភាព ជាង​នរណា ?​។​

​សឺ​ន ថៃ​សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ខេ​ម ចាន់ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ផា ផា​រិ​ទ្ធ ក្លិប​កងកេង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សេក រ៉ាវី ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម​។ អ្នក​ប្រដាល់ នួន រ៉ា​ថេប ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ សល ពិសិដ្ឋ ក្លិប​កុសល​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ៕v