​ចាប់ខ្លួន​ចាងហ្វាង​គេហទំព័រ​ក្រាំងមាស​និង​បក្ខពួក​ពីបទ​ជម្រិត​ទារប្រាក់​២.៤០០​ដុល្លារ​

537
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​កាលពី​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៩​លោក​ងិន​វាសនា​ចាងហ្វាង​គេហទំព័រ​ក្រាំងមាស​និង​បក្ខពួក​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​នៅក្នុង​ហាង​ការ​ហ្វេ​មួយកន្លែង​កណ្តាល​ក្រុង​កំពង់ឆ្នាំង​នាំទៅ​កាន់​ទីបញ្ជាការដ្ឋាន​ដើម្បី​សាកសួរ​និង​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ។​

​ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ចាប់​ឃាត់ខ្លួន​នេះ​ម្នាក់​ឈ្មោះ​ងិន វាសនា ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​ជា​ចាងហ្វាង​គេហទំព័រ​ក្រាំងមាស​និង​សហការី​ម្នាក់ទៀត​ឈ្មោះ​ទូច​ឌី​ន​ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ។​

លោក លឹម ហាក់ ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការឃាត់ខ្លួន​អ្នកសារព័ត៌មាន​ទាំង​២​នាក់​នេះ​យោងទៅតាម​បទល្មើស​ជាក់ស្តែង​ពីបទ​បរិហារកេរ្តិ៍ និង កំហែង​យក ( ជម្រិត​ទារប្រាក់​ចំនួន​២.៤០០​ដុល្លារ )​។

ក្រោយពី​មេធាវី​របស់លោក​ឧក​ញ្ញា​ទៀ​វិចិត្រ ដាក់ពាក្យ​ប្តឹង​មកកាន់​ទី​បញ្ជា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​៕S/​