​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១៤​នាក់​ក្នុង​ទីតាំង​ផ្សេងគ្នា​ពាក់ព័ន្ធ​គ្រឿងញៀន​

920
ចែករម្លែក

(​សៀមរាប​)៖​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១៤​នាក់​ជា​បន្តបន្ទាប់ ហើយ​បញ្ជូនទៅ​តុលាការ​ករណី​រក្សាទុក​និង​ចែកចាយ​គ្រឿងញៀន​។​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​លោក​វរ​សេនី​យ៏​ទោ​អ៊ុំ​សា​អាត​បាន​ឲ្យឹ​ង​ថា​ការចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើនេះ​យើង​បាន​សហការ​ជាមួយ​បណ្តា​កម្លាំង​នគរបាល​តាម​បណ្តា​មូលដ្ឋាន​។

​កាលពី​ថ្ងៃទី​១៥​ខែកក្កដា បាន​ចាប់ខ្លួន​ជនសង្ស័យ​១៣​នាក់ ទី​១​មានឈ្មោះ វណ្ណា​សារី​ប្រុស​អាយុ​២៣​ឆ្នាំ​។​ទី​២​ឈ្មោះ​ហេង ឆៃ​ហ្គី ប្រុស​អាយុ​១៧​ឆ្នាំ​ទី​៣​ឈ្មោះ​ប៉ែន វណ្ណ​ណេ​ត ប្រុស​អាយុ​១៧​ឆ្នាំ​ទី​៤​ឈ្មោះ​លី ស៊ី​ឡុង ប្រុស​អាយុ​២៤​ឆ្នាំ ទី​៥​ឈ្មោះ​ចាប សុខា ប្រុស​អាយុ​៣១​ឆ្នាំ​ទី​៦​ឈ្មោះ​លន ម៉ៃ​ឡាក់ ប្រុស​អាយុ​១៩​ឆ្នាំ​ទី​៧​ឈ្មោះ​ជា សុជាតិ ប្រុស​អាយុ​១៦​ឆ្នាំ​ទី​៨​ឈ្មោះ​ឆ​យ វណ្ណ​ឆៃ ប្រុស​អាយុ​១៦​ឆ្នាំ​ទី​៩​ឈ្មោះ​យ៉ែម សាម៉ន ប្រុស​អាយុ​២៤​ឆ្នាំ​ទី​១០​ឈ្មោះ​ធួ​ក វិ​ន ប្រុស​អាយុ​១៩​ឆ្នាំ ទី​១១​ឈ្មោះ​ហាន ហេន ប្រុស​អាយុ​២០​ឆ្នាំ​ទី​១២​ឈ្មោះ​សារិន ដា​រិ​ទ្ធ ប្រុស​អាយុ​២១​ឆ្នាំ​គ្មាន​មុខរបរ នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​។ ក្នុងពេល​ចាប់ខ្លួន​ដកហូត​ថ្នាំ​ម៉ា​ទឹកកក​ទម្ងន់​២,៤​ក្រាម ថ្នាំ​យ៉ាម៉ា​០,២​ក្រាម ទូរ​សព្ទ័​ដៃ​១០​គ្រឿង ម៉ូតូ​២​គ្រឿង ។

​ពួកគេ​ទាំងអស់​គឺ​សុទ្ធសឹង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ថ្ងៃទី​១៥​ដដែល បាន​ចាប់ខ្លួន​ម្នាក់​៤​ទៀត ទី​ឈ្មោះ​ឯក ជិន ប្រុស​អាយុ​៣៤​ឆ្នាំ គ្មាន​មុខរបរ​ពិត​នៅ​ភូមិ​ដំ​ដែក ស្រុក​សូទ្រនិគម ។ លុះ​ថ្ងៃទី​១៦​ខែកក្កដា ចាប់ខ្លួន​ម្នាក់ទៀត​ឈ្មោះ​សន មាន ប្រុស​អាយុ​១៦​ឆ្នាំ​គ្មាន​មុខរបរ​ពិត​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​។ បន្ទាប់ពី​សាកសួរ គឺ​បាន​បញ្ជូនទៅ​តុលាការ​៕S​ដោយៈ​អង្គរតូច​

#