​ចាប់ខ្លួន​ជនសង្ស័យ​បីនាក់​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​

560

(​សៀមរាប​)៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កាលពី​រសៀល​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៧​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ជាមួយ​ថ្នាំញៀន​មួយចំនួន​។​លោក​វរ​សេនី​យ៏​ទោ​អ៊ុ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា​កា​ចុះបង្ក្រាប​បទល្មើស​ខាងលើនេះ​យើង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​បណ្តា​មូលដ្ឋាន​។​

​កាលពី​ថ្ងៃទី​៣​ខែសីហា​ដោយបាន​ការចូល​រួមសហកា​រ​ពី​កំលាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​គោកចក​និង​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្វាយដង្គំ​ចុះបង្ក្រាប​ករណី​រក្សាទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​បន្ទប់​ជួល ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​៣ នាក់ ។

ទី​១​ឈ្មោះ ឌឿ វីរៈ​រឺ​ឌឿ រស្មី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង ខេត្ត​សៀម រាប​(​រក្សាទុក​និង​ជួញដូរ​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។ ទី​២: ឈ្មោះ ទូច សុធី​ណា ហៅ​ស៊ុយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក​ក្រុង ខេត្តសៀមរាប (​សំរួល​)(​មាន​សារធាតុ ញៀន​ក្នុង​ខ្លួន​) និង​ទី​៣ :​ឈ្មោះ ទូច ម៉ា​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប (​ចាត់ចែង​)(​មាន​សារធាតុ ញៀន​ក្នុង​ខ្លួន​)​។

​លោក​បន្តថា ក្នុងពេល​ចាប់ខ្លួន​ដកហូត​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​៧​កញ្ចប់ ទំងន់​៤,៧ ក្រាម ទាំង​សំបក​, ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង , ម៉ូតូ​១​គ្រឿង ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​និង​សំភារៈ​វេច​ខ្ចប​ថ្នាំញៀន​មួយ ចំនួន​។ ជ​សង្ស័យ​និង​វត្ថុតាង បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​៤​ខែ សីហា​ចាត់​ការបន្ត​៕S/​ដោយ​:​អង្គរតូច

​រូបភាព​:​ជនសង្ស័យ​និង​វត្ថុតាង​ពេល​ចាប់ខ្លួន​។​