​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​តំបន់​នេសាទ​សមុទ្រ​

148
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នៅ​ស្រុក​ស្ទឹងហាវ​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២១​ខែ សីហា ឆ្នាំ​២០១៩​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទី​១.​ឈ្មោះ​ជាង​សេរី​វុ​ធ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​២​ឈ្មោះ​ចាន់​ដែង​ភេទ​ប្រុស​អាយុ​៣៩​ឆ្មាំ​។​៣​ឈ្មោះ​ស្ដាយ​ស​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​។​៤.​ឈ្មោះ​តូចថន​ភេទ​ប្រុស​អាយុ​៣៥​ឆ្មាំ​។​៥.​ឈ្មោះ​មី​ជី​ភេទ​ប្រុស​អាយុ​៣៣​ឆ្មាំ​។​

​រីឯ​វត្ថុតាង​រួមមាន​១,​ម្សៅ​ស​ថ្លា​ចំនួន​១៦​កញ្ចប់​,២/​ទូរស័ព្ទ​ចំនួន​៧​គ្រឿង​,៣/​ម៉ួ​តូ​២​គ្រឿង​,៤/​ប្រាក់រៀល​១៨៩.០០០​រៀល​។​៥,​ដប់​ជក់​១៦.​ជញ្ជីង​ថ្លឹង​១​គ្រឿង​។​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​

#