​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​តំបន់​ជនបទ​ក្នុង​ខេត្ត​ព្រះសីហនុ​

327
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​លោក​វរសេនីយ៍ទោ​ហួ​យ៉ៃ​អធិការនគរបាល​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ជនសង្ស័យ​ពាក់ព័ន្ធ​ការចែក​ចាយ​និង​សេព​គ្រឿងញៀន​នៅ​តំបន់​ជនបទ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ចំណុច​ជិត​វត្ត​វាល​មាស​ស្ថិត​ក្នុងភូមិ​វាល​មាស​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៩​។​

​លោក​អធិការ​បន្តថា​ជនសង្ស័យ​ឈ្មោះ​គង់​ពិ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​មិនមាន​មុខ​របប​ពិតប្រាកដ​។​ប្រភព​ដដែល​បន្តទៀត​ថា​នគរបាល​ដកហូត​បាន​វត្ថុតាង​រួមមានៈ​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនូ​ន​៥​កញ្ចប់​និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​។​ជ​នស​ង្ស​យ័​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បន្ត​នីតិវិធី​៕S/​