​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​

882
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​មុខរបរ​ជួញដូរ​ថ្នាំញៀន​នៅក្នុង​ខេត្ត​ព្រះសីហនុ ហាក់បីដូចជា​មានការ​កើនឡើង បន្តិច ពេល​ចុង​ក្រោយនេះ ខណៈដែល​ខេត្ត​មួយ​នេះ​មាន​ជនបរទេស​រស់នៅ​ច្រើន​លើសលប់​។​

​ជាក់ស្តែង ជនសង្ស័យ ២​នាក់ ដែល​ពាក់​ព​ន្ធ័​និង​ការជួញដូរ​ថ្នាំញៀន​យ៉ាងសកម្ម​នៅ​ក្រុម​៧ ភូមិ ១ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវបាន​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែ ឧសភា ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​ទាំង​២​នាក់​មាន​៖​ទី​១-​ឈ្មោះ សិ​ង្គ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ បើកបរ ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ ។​ទី​២-​ឈ្មោះ សុខ ចាន់នី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ក្រុមទី ៧ ភូមិ ០១ សង្កាត់ លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ១​កញ្ចប់​តូច និង ៤​កញ្ចប់​ធំ ទូរស័ព្ទ​ចំនួន ៣​គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​សមត្ថកិច្ច​កំពុងតែ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​