​ចាប់ខ្លួន​បីនាក់​បញ្ជូនទៅ​តុលាការ​ករណី​គ្រឿងញៀន​

332
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​២៦​ខែមេសា បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​បញ្ជូនទៅ​តុលាការ​ករណី​ចែក​កចាយ​គ្រឿងញៀន​។​

​លោក​វរសេនីយ៍ឯក​អ៊ុ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ១-​ឈ្មោះ ហុង សុភ​ក្តី​ហៅ​តែ​ភេទ​ប្រុស ។ ទី​២-​ឈ្មោះ ឌុល យ៉ា ភេទ​ប្រុស ឆ្នាំ​កំណើត​។​ទី ៣-​ឈ្មោះ យឹម ដា ភេទ​ស្រី​ពួកគេ​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

ក្នុងពេល​ចាប់ខ្លួន​ដកហូត​វត្ថុតាង​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១៨​កញ្ចប់​ស្មើនឹង​ទម្ងន់​១២,២​ក្រាម​ឧបករណ៍ប្រើប្រាស់​និង​សម្ភា​រៈវេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​-​ទូរស័ព្ទដៃ ៣​គ្រឿង​។​បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​២៧ ខែ មេសា ឆ្នាំ ២០១៩៕S/​