​ចាប់ខ្លួន​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​និង​ដកហូត​ជួញដូរ​គ្រឿងញៀន​ជិត​ពីរ​គីឡូ​

173
ចែករម្លែក
​ចាប់ខ្លួន​បុរស​ជាតិ​ជប៉ុន​ម្នាក់​និង​ដកហូត​ជួញដូរ​គ្រឿងញៀន​ជិត​ពីរ​គីឡូ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ជនជាតិ​ជប៉ុន​ម្នាក់​ជាមួយនឹង​ថ្នាំញៀន​ជិត​ពីរ​គី​ឡួ​ក្រាម ត្រូវបាន​ប​ញ្ជួ​ន​ទៅ​តុលាការ ក្រោយ​ការចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។


​ជនសង្ស័យជន​ជាតិ​ជប៉ុន ឈ្មោះណូ​ណា​កា ស៊ូ​នី​ឈី (NONAKA SHUNICHI) អាយុ​៧២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ TK 5670834 ធ្វើដំណើរ​តាម​ជើងយន្ដហោះ​លេខ KE 690 (​ភ្នំពេញ​-​សេ​អ៊ូ​ល​) និង​បន្ដដំណើរ​តាម​ជើងយន្ដហោះ KE 767 (​សេ​អ៊ូ​ល​-​អា​ម៉ូ​រី​) ប្រទេស​ជប៉ុន ដែលជា​គោលដៅ​ចុងក្រោយ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​ការរកឃើញ​បាន​លាក់ទុក​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​១,៧​គីឡូក្រាម​។​

ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃ​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕សរន/Ha