​ចាប់ខ្លួន​បុរស​ម្នាក់ តាម​ដី​ការបង្គាប់ របស់​តុលាកា​ខេត្ត​ព្រះសីហនុ​

100

ដោ​យ:​វ​ណ្ណៈ/ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន តាម​ដីការបង្គាប់​ឲ្យ​ចាប់ខ្លួន របស់ តុលាការខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ១១ ​ខែមករា ​ឆ្នាំ២០១៩។​

​លោក​វរសេនីយ៍ត្រី​ ហួ យ៉ៃ​ អធិការនគរបាល​ស្រុក​ព្រៃនប់​អោយដឹងថា​នៅ​ថ្ងៃទី ១១​ខែមករា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និ​៣០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កម្លាំង​នគរបាល​បាន​ចុះ​អនុវត្ត​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​មួយច្បាប់​លេខ ១១៥០ ដ​ចខ​/១៤ ចុះ​ថ្ងៃទី​២០-០៩-២០១៥ ដែល​ចុះហត្ថលេខា​ ដោយ​លោក សុខ សឿន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ អាន ផាន់ ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​’​សីហនុ ពីបទ​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ០៤​ខែកញ្ញា​ឆ្នាំ​២០១៤ ។

​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​នគរបាល​បាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​៕​B/