​ចាប់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​បញ្ចេញមតិ​ជេ​ប្រមាថ​ស្ថាប័ន​សមត្ថកិច្ច​

200
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជន​ម្នាក់​កាល​ល្ងាច​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩​បន្ទាប់ពី​ជន​រូបនេះ​បាន​បញ្ចេញមតិ​ជេរប្រមាថ​ស្ថាប័ន​ប៉ូលិស​លើ​បណ្ដាញ​សង្គម​Facebook​។​តាម​អា​ខោ​ន​ឈ្មោះ​សម្បត្តិ​ប៉ា​សុមាលី​ថា​”​អាវុធហត្ថ​គឺ​ខ្លាំង​ជាង​ពួក​អា​ប៉ូលិស​ចាំតែ​ទារលុយ​ខុស​របៀប​អញ្ចឹង​បើ​ធ្វើការ​វិញ​មិនទាន់​ចិត្ត​ទេ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ខ្លាំង​”​។

​ជាមួយគ្នានេះ​ជនសង្ស័យ​ក៏​ជាប់​ពាក់ព័ន្ធ​បន្លំ​ប្រើប្រាស់​ឯកសណ្ឋាន​ក្លែង​ក្លាយជា​កងរាជអាវុធហត្ថ​ផងដែរ​។​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហេង​ប៊ុន​ទី​ថ្លែងថា​ជនសង្ស័យ​ឈ្មោះ​គង់​សម្បត្តិ​ភេទ​ប្រុស​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៥​សង្កាត់​៤​ក្រុងព្រះសីហនុ​មុខរបរ​មិន​ពិតប្រាកដ​ក្រោយ​ឃាត់ខ្លួន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បន្ត តាម​នីតិវិធី​ច្បាប់​៕S/​