​ចាប់ខ្លួន​បុរស​ម្នាក់​និង​ថ្នាំញៀន​មួយចំនួន​នៅ​ស្រុក​ស្ទឹងហាវ​

742
ចែករម្លែក

​ដោយ​វណ្ណៈ​/​ព្រះសីហនុៈ​មុខសញ្ញា​គ្រឿងញៀន​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ស្ទឹងហាវ​ឃាត់ខ្លួន​ជាមួយនឹង​ថ្នាំញៀន​ចំនួន​៨​កញ្ចប់ ។ លោក​វរសេនីយ៍ទោ សួស សីលា​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ព្រះសីហនុ បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​១០:៤៥​នាទី ព្រឹក​ថ្ងៃទី​២១ ខែ កញ្ញា ឆ្នាំ ២០១៨ កម្លាំង​នគរបាល​ស្រុក​ស្ទឹងហាវ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទំនប់រលក បាន​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​ម្នាក់ ។​

​ជនសង្ស័យ​ឈ្មោះ​ជា រស្មី ភេទ ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ឃាត់ខ្លួន​នៅ​ចំណុច ក្រុមទី​១៣ ភូមិ​៤ ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ ចាប់​យកបាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សា​ធាតុ​ញៀន ចំនួន ៨ កញ្ចប់​តូច ទូរ​សព្ទ័​ម៉ាក vivo មួយគ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនមក​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/