​ចាប់ខ្លួន​មនុស្ស​ប្រាំបួន​នាក់​ករណី​គ្រឿងញៀន​

823
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃទី​១​ខែវិច្ឆិកា សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់​។​​លោក​វរសេនីយ៍ឯក​អ៊ុ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ជន​ដែល​ចាប់ខ្លួន​។

ទី​១.​ឈ្មោះ សូត្រ សារី​ឬ​សូត្រ សល់ ភេទ​ប្រុស​។​ទី​២.​ឈ្មោះ វ៉ន បញ្ញា​ឬ តឿន ភេទ​ប្រុស​។​ទី​៣.​ឈ្មោះ យី យឿ​ត ភេទ​ប្រុស​។​ពីរ​នាក់​នេះ​ទីលំនៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​ទី​៤.​ឈ្មោះ ជី ម៉ាប់ ភេទ​ប្រុស​។​៥.​ឈ្មោះ ស៊ុយ សា​វី ភេទ​ប្រុស​៦.​ឈ្មោះ លិញ លី ភេទ​ប្រុស​។​៧.​ឈ្មោះ ម៉ៅ មេ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៦ ។​៨.​ឈ្មោះ ឯម រដ្ឋា ភេទ​ប្រុស ពួកគេ​៤​នាក់​នេះ ទីលំនៅ​ភូមិ​ជ្រៃ​ថ្មី សង្កាត់​ទឹក​វិល​។​ទី​៩​ឈ្មោះ​តុ​ប ភា​រុន ប្រុស​។

​លោក​បន្តថា ពួកគេ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ពេល​ចាប់ខ្លួន​ដកហូត​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង ថ្នាំ ម៉ា​ទឹកកក​១​កញ្ចប់​ទំងន់​០,៦​ក្រាម​ជនសង្ស័យ​បញ្ចូនទៅ​សាលាដំបូង​ល្ងាច​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ ២០១៨៕S/​