​ចាប់ខ្លួន​មន្ត្រី​អង្គការ​កា​ពារ​អភិរក្ស​សត្វព្រៃ​និង​ជលផល​ចំនួន​១០​នាក់​បញ្ជូនទៅ​សាលាដំបូង​

125
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហេង​ប៊ុន​ទី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បានឱ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​ថា​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន ស្រុក​ព្រៃនប់ បាន​ឃាត់ខ្លួន​មន្ត្រី​អង្គការ ការពារ និង​អភិរក្ស​សត្វ ព្រៃឈើ ជលផល​កម្ពុជា ចំនួន​១០​នាក់​។​

សមត្ថកិច្ច​នាំយកមក​សាកសួរ​ដោយ​ជាប់​សង្ស័យថា​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​ពាក់​ស្លាក​លេខ ខ​.​ម នឹង ប្រើប្រាស់​តួនាទី​អង្គការ​ការពារ​និង អភិរក្ស​សត្វ ព្រៃឈើ ជលផល​កម្ពុជា ធ្វើការ​គំរាមកំហែង​ប្រជាពលរដ្ឋ នៅ​ចំណុច​ភូមិ​ស្មាច់​ដែង​ឃុំ​រាម ស្រុក​ព្រៃនប់​ខេត្ត ព្រះសីហនុ​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រួមមាន​៖​ឈ្មោះ​ឆុន​ឈួន​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មុខរបរ​មន្ត្រី​អង្គការ​និង​អ្នកសារព័ត៌មាន មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​២​ឈ្មោះ​កង សា​រ៉ាវុធ ភេទ ប្រុស​អាយុ ៤៧​ឆ្នាំ មុខរបរ មន្ត្រី​អង្គការ​មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​៤ ក្រុង ព្រះសីហនុ ។​

៣-​ឈ្មោះ​ម៉ម រតនា ភេទ ប្រុស​អាយុ ២៧​ឆ្នាំ​មុ ខរ​ប រ មន្ត្រី​អង្គការ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​លេខ​២ ក្រុ ង​ព្រះសីហនុ​។​៤​ឈ្មោះ​សាន់ សុខុម ភេទ ប្រុស​អាយុ​៤៣​ឆ្នាំ​មុខរបរ​មន្ត្រី​អង្គការ​មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​៥,​ឈ្មោះ​អឿន ចាន់ថា ភេទ ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មន្ត្រី​អង្គការ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង ព្រះសីហនុ ។​

៦,​ឈ្មោះ​នួន ហេង ភេទ ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ មន្ត្រី​អង្គការ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​៧​ឈ្មោះ​ហ៊ឺ​ម​ស៊ី​ណាត​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​មុខរបរ​មន្ត្រី​អង្គការ​មាន​ទីលំនៅ​ភូមិ​១​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ។​៨,​ឈ្មោះ​ឈុន ចាន់​ដា​រ៉ា ភេទ ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ មន្ត្រី​អង្គការ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង ព្រះសីហនុ ។​

៩,​ឈ្មោះ​ចាន់​រី​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​មុខរបរ​មន្ត្រី​អង្គការ​មាន​ទីលំនៅ​ភូមិ​១​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ។​១០,​ឈ្មោះ​ផាន សារ៉ាត់ ភេទ ប្រុស​អាយុ ៣៣​ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មាន​ទីលំនៅ ភូមិ​៥​សង្កាត់​លេខ​៤​ក្រុង ព្រះសីហនុ ។​វត្ថុតាង​ចាប់យក​រួមមាន​៖ រថយន្ត​១​គ្រឿង​ស្លាក​លេខខ​.​ម​2- 1973​ម៉ាក ម៉ាស​ស្តារ​ពណ៌​ត្រេអ៊ី​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​បញ្ជាក់ថា​បច្ចុប្បន្ន​កម្លាំង​មន្ទីរ​យុ​ត្តិ​ធ​ម៍​កំពុង​សាកសួរ​នៅ​បញ្ជាការដ្ឋាន អាវុធ​ហ​ខេត្ត​ព្រះសីហនុ ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ច្បាប់​៕S/​