​ចាប់ខ្លួន​មុខសញ្ញា​ចោ​ប្លន់​ម្នាក់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​តាម​ដីកា​តុលាការ​

2185
ចែករម្លែក
  • 981
    Shares

ដោយ​៖​ចាន់ថន​/​ព្រៃវែងៈ​ជន​ត្រូវ​ចោទ​ក្នុងករណី​ឃាតកម្ម​គិតទុក​ជាមុន​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តព្រៃវែង សហការ​ជាមួយ នគរបាល​ស្រុក​ពារាំង​បាន​ចុះ​ឃាត់ខ្លួន​នៅ​ចំណុច​ភូម​ព្រៃខ្លា​ឃុំ​ព្រៃខ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៨​។​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉​ល់ កុសល់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​នៅ​ភូមិ​តា​ឡើ​ក ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជននេះ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់លេខ​:០៩/ ២០១៨
​ចុះ​ថ្ងៃទី​១៣/០២/២០១៨ របស់​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំ ចេញ​ដោយ​លោក ញូ​ង​
​ច​ន្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​ពីបទ​:​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​,​ការកាន់កាប់​
ឬ​ដឹកជញ្ជូន​អាវុធ និង​សមគំនិត ប្រព្រឹត្ត​នៅ​​ភូមិ​ស្រែ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៦​។​​បច្ចុប្បន្ន ជននេះ​ត្រូវ​បានប្រគល់​ខ្លួន​ឲ្យ​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត​កំពង់ឆ្នាំង ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ទោះបីជា​យ៉ាងណា ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​បាន​លើកឡើងថា​ជន​ត្រូវ​ចោទ​រូបនេះ​ជា​មុខសញ្ញា​ប្លន់​នៅ​ខេត្តព្រៃវែង​កន្លងមក ដែល​ធ្លាប់​ជាប់ពន្ធនាគារ ម្ដង​រួចមកហើយ​។​

​ចាប់ខ្លួន​មុខសញ្ញា​ចោ​ប្លន់​ម្នាក់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​តាម​ដីកា​តុលាការ​

​ប្រភព​ដដែល​បន្តថា​ឈ្មោះ ម៉​ល់ កុសល់ អតីត​ជា​គ្រូបង្រៀន​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ក្រោយមក​ដើរ​ដឹក​ជ្រូក​ឲ្យ​គេ ទន្ទឹមនឹងនោះ​នៅ​អំឡុង​ឆ្នាំ​២០១០​បាន​ប្លន់​ថៅកែ​កាប់​ជ្រូក ហើយ​ត្រូវ​ជាប់ពន្ធនាគារ​ផងដែរ នៅពេល​រូបគេ​ចេញពី​ពន្ធនាគារ វិញ​គេ​មិន​រៀងចាល​ឡើយ ថែមទាំង​ធ្វើ​សកម្មភាព​ជួញដូរ​អាវុធ​ខុសច្បាប់ និង​ប្រព្រឹត្ត​អំពើ​អសន្តិសុខ​មួយចំនួន រហូត​ទៅធ្វើ​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​នៅឯ​ខេត្តកំពង់ឆ្នាំង​៕S/