​ចាប់ខ្លួន​ស្ត្រី​ម្នាក់​និង​ដកហូត​បាន​ថ្នាំញៀន​ជាង​៥០០​គ្រាប់​នៅ​ស្រុក​មណ្ឌលសីមា

842
ចែករម្លែក

​(​កោះកុង​)៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកោះកុង​បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ចែកចាយ​គ្រឿងញៀន​និង​ដកហូត​បាន​វត្ថុតាង​ជាង​៥០០​គ្រាប់់​។​ការឃាត់ខ្លួន​នោះបាន​ធ្វើឡើង​នៅ​ភូមិ​២​ប៉ាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧​។

​លោក​វរសេនីយ៍ត្រី នួន វុត្ថា​មេ​បញ្ជារ​ការរង​កងរាជអាវុធហត្ថ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ប្រតិ​ប​ត្ដិ​ការ​នេះ ធ្វើឡើង​នៅ​ភូមិ​២​ប៉ាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។ ក្រោយ​មាន​បញ្ជា​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថុង ណា​រ៉ុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកោះកុង ក្រោម​ការសម្របសម្រួល​ពី លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​

​មេបញ្ជាការរង​បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ ហឹ​ង រ៉ា អាយុ​៤៥​ឆ្នាំ មាន​ទី​លំ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​ក្នុងនោះ​កម្លាំង​ជំនាញ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ WY ចំនួន​៥១៩​គ្រាប់​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ជំនាញ កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​ចាប់ខ្លួន​ស្ត្រី​ម្នាក់​និង​ដកហូត​បាន​ថ្នាំញៀន​ជាង​៥០០​គ្រាប់(រូប៖វ៉េបសាយ)