​ចាប់ខ្លួន​អង្គរក្ស​ឧក្រិដ្ឋជន​សមរង្ស៊ី​ចំនួន​៥​នាក់នៅប៉ោយប៉ែត

642
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញ​:​អង្គរក្ស​របស់​ឧក្រិដ្ឋជន​សមរង្ស៊ី​ចំនួន​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​ចាប់ខ្លួន​នៅផ្ទះ​សំណាក់​សេះ​មាស​ខាងកើត​សណ្ឋាគារ​ប៉ោយប៉ែត​ផាស​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​ការចាប់ខ្លួន​កាលពី​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដឹកនាំ​ដោយ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។

​មន្ត្រីជាន់ខ្ពស់​ប៉ូលិស​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា​ជនសង្ស័យ​ទាំង​៥​នាក់​គឺជា​ក្រុម​អង្គរក្ស​ផ្ទាល់​របស់​ឧក្រិដ្ឋជន​សមរង្ស៊ី​បាន​ចូលមក​ក្រុង​ប៉ោយប៉ែត​៣​ថ្ងៃ​ហើយ​ដើម្បី​រៀបចំ​ផែនការ​របស់​ពួកគេ​ក្នុងការ​បង្កើត​ព្រឹត្តិការណ៍​ខុសច្បាប់​ផ្សេងៗ​។​ពេលនេះ​ជនសង្ស័យ​ទាំង​៥​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​យកទៅ​សួរ​នាំនៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។​បន្ទាប់ពី​សាកសួរ​រួច​ជនសង្ស័យ​ទាំង​៥​នាក់​បញ្ជូនមក​អគ្គស្ន​ង​ការដ្ឋាន​ន​របាល​ជាតិ​ដើម្បី​បន្ត​នីតិវិធី ។

​ជនសង្ស័យ​ទាំង​៥​នាក់​រួមមាន​: ១-​លោក សឹម​គីម​លៀង អាយុ​៤៣ ឆ្នាំ​,២-​លោក ឈួន​សារ៉េត អាយុ ៥៤​ឆ្នាំ​,៣-​លោក សឹម វុទ្ធី អាយុ ៤២ ឆ្នាំ​, ៤-​លោក រស់ ប៊ុន​ថា​ន អាយុ ៤១ ឆ្នាំ​, ៥-​លោក បូ សុ​អឿន អាយុ ៣៣ ឆ្នាំ ៕S/​