​ចាប់ចោរ​ម្នាក់​លួច​គាស់​ទ្វារផ្ទះ​ល្វែង​ចូល​លួច​ទ្រព្យសម្បត្តិ​ជិត​១​ម៉ឺន​ដុល្លារ​

749
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ទី​១​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ក្រោយពី​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​ដំបូល​លើ ផ្ទះល្វែង ចូល​លួច​ទ្រព្យសម្បត្តិ គ្រឿងអលង្កា នឹង​ប្រាក់រៀល​ប្រាក់​ដុល្លារ​សរុប ជិត​១​ម៉ឺន​ដុល្លារ​។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ សំរួល លី​ណា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ ចោរ ស្នាក់នៅ​មិន​ពិតប្រាកដ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សំ សិទ្ធី ភេទ ស្រី អាយុ ៤៥​ឆ្នាំ មុខរបរ លក់ដូរ ជា​ម្ចាស់​ផ្ទះកើតហេតុ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ។​

​សមត្ថកិច្ច​បាន​បន្ដទៀត​ថា ចំពោះ​ហេតុការណ៍​កើតឡើង តាំងពី​យប់ ថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ពេល​ម្ចាស់ផ្ទះ​មិន​នៅ​ដើរលេង​បុណ្យអុំទូក​ជនល្មើស​ក៏​ចូល​លួច​តែម្តង​។​ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នឹង​ដកហូត​វត្ថុតាង​បានមក​វិញ​មួយចំនួនធំ​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​។​ចំណែក​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​បន្ត ៕S/​

​ចាប់ចោរ​ម្នាក់​លួច​គាស់​ទ្វារផ្ទះ​ល្វែង​ចូល​លួច​ទ្រព្យសម្បត្តិ​ជិត​១​ម៉ឺន​ដុល្លារ​