​ចាប់ឆ្នោត​យក​ដីឡូត៍​លំ​នៅ​ស្ថាន​នៅ​ស្រុក​ជាំ​ក្សាន្ត​

806
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ចំនួន​៥៧០​គ្រួសារ​ដែល មិនទាន់មាន​ដី​លំនៅស្ថាន​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​រួចមក​នោះ ត្រូវបាន​លោ​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​ដោះ​ស្រាយ​ជូន​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ពួកគាត់​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បានលើកឡើង​ថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ​ត្រូវបាន​ចែក​និង​ធ្វើការ​ចាប់ឆ្នោត​ដីឡូត៍​លំនៅស្ថាន​ដែលមាន​ទំហំ​២០​គុណ​នឹង​៥០​ម៉ែត្រ​។ ជាមួយគ្នា​នោះ លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ប្លង់​ដីឡូត៍​នេះហើយ មិន​ត្រូវយក​ប្លង់ដី​ទាំងនេះ​ទៅ​បញ្ចាំ​លេងល្បែង​ស៊ីសង​នោះទេ​។

​លោក​អភិបាលស្រុក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ថ្ងៃនេះ​បងប្អូន​ត្រូវបាន​ដីឡូត៍ តែ​ថ្ងៃក្រោយ ឬក៏​ខែក្រោយ បងប្អូន​ត្រូវការ​ផ្លូវ​ឬក៏​អណ្តូងទឹក​ចំណុច​ត្រង់នេះ​ដោយ​លោក​លើកឡើងថា​យើង​ដោះស្រាយ​តាម​ជំ​ហ៊ានៗ​យឺតៗ​ក៏ពិតមែន តែ​វា​ប្រសើរ​ជាជាង​អត់​នោះដែរ​។​

ជាមួយគ្នានេះ លោក អ៊ុង វ​ទ្ធី អភិបាលរង​ខេត្តព្រះវិហារ ទទួលដោះស្រាយ​ដីធ្លី ក៏បាន​លើកឡើងថា ដោយ​ក្នុងនាម​លោក​ដែលជា​ថ្នាក់ដឹកនាំ​ខេត្ត ធ្វើយ៉ាងណា​ត្រូវមាន​ជំហ​ម៉ឺងម៉ាត់​ក្នុងការ​ដោះស្រាយ ដោយ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​អត់​ដី​លំនៅស្ថាន​នោះឡើយ​។​
​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មេត្តា​នាំគ្នា​ទៅ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​តួនាទី​ជា​ពលរដ្ឋ​ពេញ​សិទ្ធ និង​ស្របច្បាប់​៕S/

​ចាប់ឆ្នោត​យក​ដីឡូត៍​លំ​នៅ​ស្ថាន​នៅ​ស្រុក​ជាំ​ក្សាន្ត​

#