​ចាប់ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​៦​គីឡូម៉ែត្រ​បន្ថែមទៀត​តាម​ដង​ទន្លេតូច​នៅ​ស្រុក​ពារាំង​

267

(​ព្រៃវែង​)៖​ផ្លូវលំ​មួយ​ខ្សែ​នៅតាម​ដង​ទន្លេតូច​ដែលមាន​ព្រំប្រទល​ជាប់​ខេត្តកណ្ដាល​ក្នុងស្រុក​ពារាំង​និង​ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​ដោយមាន​ប្រវែង​ជាង​ជាង​៥០​គីឡូម៉ែត្រ​ជា​គម្រោង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​។​

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​រយៈពេល​កន្លងមក​នេះ​ពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​មួយ​នេះ​បាន​រិៈ​គន់​មកលើ​អាជ្ញាធរ​ថា​បណ្ដោយ​ឲ្យ​ផ្លូវ​នេះ​ខូច​ដូច​ថ្លុក​ក្របី​ដេក​នៅ​រដូវវស្សា​ពេល​មេឃ​ភ្លៀង​បែក​ផុ​កជាប់​ឡាន​ជាប់​ម៉ូតូ​មានពេលខ្លះ​កម្មករ​កម្មការិនី​ទៅ​ធ្វើការ​រោងចក្រ​មិនទាន់​រហូតដល់​ថៅកែ​កាត់លុយ​ក៏មាន​។​បើ​រដូវប្រាំង​ដី​ហុយ​ទ្រលោម​ប៉ះពាល់​សុខភាព​ពលរដ្ឋ​អ្នកធ្វើដំណើរ​និង​អ្នករស់នៅ​តាម​ដងផ្លូវ​វ​។​

​គិត​ត្រឹម​ខែតុលា​វិច្ឆិកា​ឆ្នាំ​២០១៧​ផ្លូវ​មួយ​ខ្សែ​នេះ​គឺ​បាន​ប្រសើ​ឡើង​ហើយ​ព្រោះ​នៅ​អំឡុង​ចុងឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៧​នេះ​ដោយបាន​ឈូសឆាយ​សម្រួល​ក្រាល​គ្រួស​ក្រហម​ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។​

បានធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​រួចជាស្រេច​ប្រវែង​៣​គីឡូម៉ែត្រ ចាប់ពី​ផ្សារ​កំពង់​ពពិល​ដល់​ភូមិប​ទស​ន្ទ្រា ឃុំ​កំពង់​ពពិល​ស្រុក​ពារាំង​ខេត្តព្រៃវែង​ជាថ​វិការ​និង​ជា​គម្រោង​របស់​រដ្ឋាភិបាល​ឆ្នាំ​២០១៦ និង​បន្តធ្វើ​ប្រវែង​៣​គឺ​ឡូ​ម៉ែត្រ​ទៀត​ភ្ជាប់​ទៅដល់​ភូមិ​ល្វា​កោង​ឃុំ​កំពង់​ប្រាំង​ស្រុក​ពារាំង​ជា​គម្រោង​ឆ្នាំ​២០១៧​លុះដល់​ដើមឆ្នាំ​២០១៨​និង​បន្តធ្វើ​៣​គឺ​ឡូ​ម៉ែត្រ​ទៀត​ដល់​ភូមិ​សា​បួ ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង​។​

​លោក​អ៊ុន​សុធា​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​កាលពីពេល​កន្លងមក​ថា​!​ផ្លូវ​នេះ​ជា​គម្រោង​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ក្រាល​កៅស៊ូ​ទាំងអស់​ប៉ុន្តែ​ដោយ​ថវិការ​មានកំណត់​ទើប​១​ឆ្នាំ​យើង​ក្រាល​កៅស៊ូ​បានតែ​៣​គីឡូម៉ែត្រ​ហើយ​កន្លងមក​យើង​បាន​ឈូសឆាយ​ក្រាល​ក្រួស​ក្រហម​ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​។​

​ទោះបីជា​យ៉ាងណា​នៅពេល​ថ្មីៗ​នេះ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​ពារាំង​ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទី​នោះ​!​បាន​សាទរ​ចំពោះ​អាជ្ញាធរ​ដែល​បានដាក់​គ្រឿងចក្រ​ចុះ​ធ្វើ​ផ្លូវ​កៅស៊ូ​។​ព្រោះថា​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​តម្រូវការ​ចាំបាច់​រប​ស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​សម្រាប់​ការដឹកជញ្ជូន​កសិផល​នានា​របស់​ពួកគាត់​។​

មិនតែប៉ុណ្ណោះ​ផ្លូវ​នេះ​មាន​សារៈសំខាន់​សម្រាប់​អ្នកធ្វើដំណើរ​ឆ្លងកាត់​ជិត​ឆ្ងាយ ម្យ៉ាងទៀត​ជា​តម្រូវការ របស់​ឈ្មួញ​ដែល​ដឹកទំនិញ​ឬ​បន្លែ​ផ្លែឈើ​ដូចជា​ផ្លែស្វាយ​គ្រាប់​ឈូក​ស្រូវ​កក់​ដែល​ពួកគេ​ទិញ​ពី​កសិករ​យកទៅលក់​នៅ​ភ្នំពេញ​ឬ​ប្រទេស​វៀតណាម​ជាដើម​។​ទាំងនេះ​គឺជា​ការគិតគូរ​និង​រួមចំណែក​ពី​សំណាក់​រាជរដ្ឋាភិបាល​ម​កលើ​ពលរដ្ឋ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​៕S/​ដោយ​៖​ចាន់ ថន​

​ចាប់ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​៦​គីឡូម៉ែត្រ​បន្ថែមទៀត​តាម​ដង​ទន្លេតូច​នៅ​ស្រុក​ពារាំង​