​ចាប់បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​នគរបាល​ខេត្ត​ពាក់ព័ន្ធ​គ្រឿងញៀន​

748
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពីបទ​ចែកចាយ​គ្រឿងញៀន​។​ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ចំណុច​ពីរ​ផ្សេងគ្នា​យប់​ថ្ងៃទី​១៩​និង​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក​សុង សុភ​ក្តិ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា​លើក​ទី​១​នៅ​ចំណុច​ក្រុមទី​០១​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ភឿ​ត សេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​និង​ឆែកឆេរ រកឃើញ ម្សៅ​ក្រាម ពណ៌​ស​ចំនួន​០២​កញ្ចប់ សង្ស័យ​មាន​សារធាតុ​ញៀន និង​ម៉ូតូ​០១​គ្រឿង ។

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​បាន​ទិញ​គ្រឿងញៀន ពី​ឈ្នោះ វុ​ធ សុខសួស្ដី ហៅ​សល់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ក្រូច ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។

ពេលនោះ​សមត្ថកិច្ច​បាន​សុំ​យោបល់​ពី​លោក នួន សាន ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វុ​ធ សុខសួស្ដី ហៅ​សល់ នឹង​រកឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​(​ធំ​១​កញ្ចប់​តូច​២​កញ្ចប់​)​សង្ស័យ​មាន​សារធាតុ​ញៀន អាវុធខ្លី​១​ដើម​ម៉ាក​កាលី​ប​ឌូ គ្រាប់​ចំនួន ០២​គ្រាប់ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង ។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​០២​នាក់ និង​វត្ថុតាង​ទៅ​ស្នងការ​ខេត្តបាត់ដំបង​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕S/

​ចាប់បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​នគរបាល​ខេត្ត​ពាក់ព័ន្ធ​គ្រឿងញៀន​