​ចាប់បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​និង​ថ្នាំញៀន​២៣​គ្រាប់​

889
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំង​២០១៨​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​បញ្ជូន​បុរស​ម្នាក់​រួម​នឹង​វត្ថុតាង​យ៉ាម៉ា​ចំនួន​២៣​គ្រាប់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់​​ការ​តាមច្បាប់​។​ក្រោយពេល​ប៉ូលិស​ស្រុក​កំរៀង​ចាប់ខ្លួនបាន​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ក្រុមទី​៦​ភូមិ ឃុំ​តា​ក្រី​ស្រុក​កំរៀង​។​

​លោក​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជន​សង្ស័យ​ឈ្មោះ​សេក​សឿន​ភេទ​ប្រុ​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​WY​ចំនួន​២៣​គ្រាប់​ទម្ងន់​២,២៣​ក្រាម​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក​មួយគ្រឿង​ពណ៌​ក្រហម​ស៊េរី​ឆ្នាំ​២០១២​គ្មាន​ស្លាក​លេខ​និង​ទូរស័ព្ទដៃ​មួយគ្រឿង​។​

ចាប់បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​និង​ថ្នាំញៀន​២៣​គ្រាប់​

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​បន្ទាប់ពី​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​លោកស្នងកា​រ​ខេត្ត​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/