​ចាប់បាន​ចោរ​កំសត់​ម្នាក់​លួច​ជ័រកៅស៊ូ​ទំនង​ជីវភាព​ខ្វះខាត​ពេក​

245
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ជន​ម្នាក់​ដែល​លួច​ជ័រកៅស៊ូ​ចំនួន​២​បេ​តូច​ត្រូវបាន​ម្ចាស់​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ពេល​កំពុង​ដឹក​តាម​ម៉ូតូ​ចាស់​១​គ្រឿង​។​យុវជន​ជា​អ្នក​លួច​ជ័រ​មាន​អាយុ​ទើបតែ​១៦​ឆ្នាំឈ្មោះ​ខេន​ស៊ីណា​បាន​លួច​ជ័រកៅស៊ូ​ក្នុង​ចម្ការ​មួយកន្លែង​ក្នុងភូមិ​ត្រពាំង​ផ្អេ​រ​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​កាលពី​ព្រលឹម​ថ្ងៃទី​៧​តុលា​ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​កំពុង​ស្ថិតនៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ខ្ទុ​ម​ដើម្បី​បន្ត​ការសួរនាំ​។​មហាជន​មិន​គាំទ្រ​និង​ទង្វើ​លួច​ឆក់​ប្លន់​ឡើយ​។​ប៉ុន្តែ​ផ្អែក​តាម​ការមើល​ទៅលើ​ជនសង្ស័យ​អាចមកពី​ជីវភាព​គេ​ខ្វះខាត​ពេក​ទើប​លួច​ជ័រ​យកទៅលក់​បែបនេះ គ្រា​ដែល​តម្លៃ​ជ័រ​១​គីឡូក្រាម​លក់បាន​តែ​១.៨០០​រៀល​តែប៉ុណ្ណោះ​៕S/