​ចាប់បាន​ជន​៥​នាក់​ហើយ​ក្រុមចោរ​ដែល​បើកឡាន​ដើរ​លួច​គោក្របី​ពលរដ្ឋ

205
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​ក្រុមចោរ​ដែល​តែងតែ​បើកឡាន​ដើរ​លួច​គោក្របី​អ្នកភូមិ​ក្នុង​ខេត្ត​និង​ឆ្លងខេត្ត​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ប្រាំ​នាក់​ហើយ​។​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ត្រាង​ឃុំ​ក​ណ្ដែ​ក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង​ចិន្តា​រ៉េត​ស្នងការរង​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បានឱ្យដឹង​ថា​ក្រោម​កិច្ចសហការ​ណ៍​វាង​អធិការ​តាម​បណ្តា​ស្រុក​និង​កម្លាំង​ព្រហ្មទណ្ឌ​រូ​ម​នឹង​ប្រជា​ការពារ​ស្រុក​បង្ក្រាប​ក្រុមចោរ​១​ក្រុម​មាន​គ្នា​៥​នាក់​ក្នុងពេល​កំពុង​ធ្វើ​សកម្មភាព​លួច​គោ​ដឹក​តាម​រថយន្ត​។​ក្នុងនោះ​គឺ​បាន​ឃាត់​រថយន្ត​១​គ្រឿង​ពណ៌​សរ​ចំណុះ​៣​តោន​កន្លះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C1155​រួមទាំង​គោ​ញី​ចំនួន​៣​ក្បាល​។​

​លោក​បន្ថែមថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១ ឈ្មោះ ឆន ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។​ទី​២ ឈ្មោះ​ម៉ម​ចន្ថា​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​ទី​៣​ឈ្មោះ​ឌី​សៅ​រ៉ា​ន់​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​។​ទី​៤​ឈ្មោះ​កុក​លី​សារ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។​ពួកគេ​៤​នាក់​នេះ​មាន​ទីលំនៅ​ខេត្ត​ពោរ​ធិ៍​សាត់​។​ក្រោយ​ស្តាប់​ចម្លើយសារភាព​របស់​អ្នក​ទាំង​៤ ក៏​ឈានដល់​ការនាំ​ខ្លួន​ឈ្មោះ​គា​តូ​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​ដូន​នំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ម្នាក់ទៀត​។

ក្រោយពី​សួរនាំ​រួច​ជនសង្ស័យ​ទាំង​៥​បាន​ឆ្លើយ​សារភាពថា​ពិតជា​បានធ្វើ​សកម្មភាព​លួច​គោក្របី​ពិតប្រាកដ​មែន​។​ពួកគេ​ទាំង​៥ នាក់​ក៏​ធ្លាប់ធ្វើ​សកម្មភាព​លួច​គោ ក្របី តាម​បណ្តា​ខេត្ត​ផ្សេង​ផងដែរ​។​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​៕S/​

#