​ចាប់បាន​រថយន្ត​សេរី​ទំនើប​អត់​ពន្ធ​នាំចូល​១​គ្រឿង​នៅ​ក្រុងព្រះសីហនុ

556
ចែករម្លែក
  • 75
    Shares

ដោយ​៖​វ​ណ្ណៈ​/​ព្រះសីហនុ​៖​មន្ត្រី​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ខេត្ត​ឃាត់​រថយន្ត​គ្មាន​ឯកសារ​ពន្ធ​នាំចូល​មួយគ្រឿង​ថ្មី​ទៀត​នៅក្នុង​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី​២៦​ខែ​មិនា​ឆ្នាំ​២០១៩​។
​មន្ត្រី​គយ​ថ្លែងថា​រថយន្ត​ដែល​សមត្ថកិច្ច​បាន​ឃាត់​នេះ​គឺ​រថយន្ត​ម៉ាក​អាល់​ហ្វា​ពណ៌​ស​ចង្កូត​ឆ្វេង​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AW-1706 (​អាយ​)​បើកបរ​ដោយ​ជនជាតិ​ចិន​។​ពាក់​ព​ន្ធ័​និង​ករណី​ខាងលើនេះ​បើតាម អ្នកច្បាប់​និយាយថា​មិនមែនជា​កំហុស​ជនជាតិ​ចិន​ដែលជា​អ្នកប្រើប្រាស់​នោះទេ​។​

ស​ង្ស​យ​តែមាន​ជនខិលខូច​នាំចូល​រថ​យន្ត​អត់​ពន្ធ​មក​ជួល​ឲ្យ​ចិន​ជិះ​ឬក៏​លក់ដូ​ឲ្យ​ពួកគាត់​ប្រការនេះ​សមត្ថកិច្ច​គួរ​បន្តរ​ការស្រាវជ្រាវ​រក​ឬ​សគល់​ប្រភពដើម​យកមក​ផ្តន្ទាទោស​។​បើ​ពុំ​នោះទេ​បទល្មើស​របៀបនេះ​នៅតែ​ដដែលៗ ព្រោះ​សង្គម​យើង​សម្បូរ​ខាង​ពុករលួយ​។​

​បច្ចុប្បន្ន​រថយន្ត​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​សាខាគយ​និង​រដ្ឋាក​ខេត្ត​ព្រះសីហនុ​ដើម្បី​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​៕S/​