​ចាប់បាន​ហើយ​ករណី​ចិន​បាញ់​ចិនរ​បួ​សនាក់នៅ​ក្រុងព្រះសីហនុ​កាលពី​ខែ​មុន​

782
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃខែ​៦​កញ្ញា​២០១៨​ថា​នគរបាល​បាន​ស្រាវជ្រាវ​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២​នាក់​កាលពី​ម៉ោង​ជិត​១១​យប់​ថ្ងៃទី​៥​ខែកញ្ញា​២០១៨ នៅក្នុង​ក្រុងព្រះសីហនុ​។

​​ជនដៃដល់​ធ្វើ​សកម្មភាព​ប្រើប្រាស់​អាវុធ​បាញ់​ជន​ជាតិចិន​ដូចគ្នា បណ្តាល​ឲ្យ​រងរបួស​ចំនួន​៤​នាក់ នៅ​ក្រុងព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅ​។​ក្នុងនោះ​នគរបាល​ដក​បាន​កាំភ្លើង​ចំនួន​២​ដើម​ផងដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បាន​បន្តថា​ជនសង្ស័យ ទាំង​២​នាក់​៖១-​ឈ្មោះ REN HAI JUN ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E០១១១៥៤៣៤ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ ។​២-​ឈ្មោះ WU HAI ZHU ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E៩២១១១៩៨៥ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ​។

​ឯ​ជនរងគ្រោះ​ចំនួន ៤​នាក់ ៖១-​ឈ្មោះ ZHANG KUN ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​ចិន ត្រូវចំ​ភ្លៅ​ខាងស្តាំ ។​២-​ឈ្មោះ YANG HUAIHUN ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ចិន ត្រូវចំ​ក្បាលជង្គង់​ខាងស្តាំ ។​៣-​ឈ្មោះ YANG JUN GING ប្រុស ២៧​ឆ្នាំ ជនជាតិ​ចិន ត្រូវចំ​ចុង​ភ្លៅ​ស្តាំ , និង​ដើម​កំភួនជើង​ខាងឆ្វេង ។​

៤-​ឈ្មោះ LIU WEIMIN ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន ត្រូវចំ​ភ្លៅ​ខាងស្តាំ ។​​ជនរងគ្រោះ​ទាំង​៤​នាក់ ស្នាក់នៅ​វិមាន​ខ្សាច់មាស ចូលមក​ទេសចរណ៍ កាលពី​ថ្ងៃទី​១៤.០៧.២០១៨ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​សេ​តេ បច្ចុប្បន្ន​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ ។​

​សូមបញ្ជាក់ថា ជនដៃដល់​បាន​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ ពេល​កំពុង​ផឹកស៊ី​នៅក្នុង​ហាង «​ស៊ី ហ៊ូ​»​ក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​ជនរងគ្រោះ​៤​នាក់ រងរបួស​លើ​ដងខ្លួន និង​ជើង រួច​បាន​រត់គេចខ្លួន តែ​ទីបំផុត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​តាម​ចម្លើយសារភាព​បឋម​ក្រុម​ជនសង្ស័យ​ឱ្យ​នគរបាល​ដឹងថា​ពួកគេ​ខឹង​នឹង​ជនរងគ្រោះ​ដែល​បាន​និយាយ​ប្រមាថមើលងាយ​ពួកគេ​ថា​ពួកគេ​ជាម​នុស្ស​ដើរ​មិន​ត្រង់​ផ្លូវ​ដើរ​វៀចៗ​។​បែបនេះ​មិនមែនជា​មនុស្ស​ល្អ ទើប​ពួកគេ​បាញ់​ទៅលើ​ជនរងគ្រោះ​តែម្តង ។

ចំពោះ​កាំភ្លើង​រូបគេ​បាន​ទិញ​ពី​ជន​មិន​ស្គាល់មុខ ក្នុង​១​ដើម​តម្លៃ​៣.៨០០​ដុល្លារ​។​ពេលធ្វើ​សកម្មភាព​រួច​ពួកគេ​បាន​យកទៅ​កប់​នៅក្នុង​ដី​ស្ថិតនៅ​ក្រុម​២២​ភូមិ​៣​សង្កាត់​៣​ក្រុងព្រះសីហនុ​៕S/​

​ចាប់បាន​ហើយ​ករណី​ចិន​បាញ់​ចិនរ​បួ​សនាក់នៅ​ក្រុងព្រះសីហនុ​កាលពី​ខែ​មុន​