​ចាប់រំលោភ​បានសម្រេច​ស្អែក​ឡើង​បែក​រឿង​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​

874
ចែករម្លែក
  • 190
    Shares

​ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌដង្កោ​ចាប់ខ្លួន​តាម​បណ្តឹង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច​ទៅលើ​នារី​ម្នាក់​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​វាល​ទីលាន​ចាក់សំរាម​ភូមិ​តា​ឡី​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​កាលពី​យប់​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​លុះ​នៅ​ព្រឹក​ថ្ងៃទី​២៨​នេះ​ប្រាប់​ដំណើររឿង​ដល់​ឪពុក​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​។​

​ជនសង្ស័យ​ឈ្មោះ​លន់​ស៊ីណា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​រើស​អេ​ចាយ​ស្នាក់នៅ​រោង​ទីលាន​ចាក់សំរាម​ភូមិ​តា​ឡី​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​។​ចំណែក​នារី​រងគ្រោះ​ឈ្មោះ​ផ​.​ច​.​ធ​.​អាយុ​១៧​ឆ្នាំ​មុខរបរ​រើស​អេតចាយ ស្នាក់នៅ​រោង​ទីលាន​ចាក់សំរាម ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃកើតហេតុ ជនរងគ្រោះ​ដើរចេញ​ពី​កន្លែង​រើស​អេតចាយ សំដៅទៅ​រោង​កន្លែង​ស្នាក់នៅ​មិនទាន់​ដល់​ផង​ត្រូវបាន​ជនសង្ស័យ​ចាប់​ផ្តួល​ទាញ​ដកយក​ភ្លើង​ពិល​ចេញពី​ក្បាល​ហើយ​ចាប់​សម្រាត ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ រហូត​បានសម្រេច​នៅលើ​ដី រួច​គំរាម​ហាម ប្រាប់​ឪពុក ឬ​អ្នកណា​ឲ្យ​ដឹង​ឡើយ ។​

​ប្រភព​បន្តទៀតថា ក្រោយពី​ជនសង្ស័យ​ចាប់រំលោភ​ហើយ​ជនរងគ្រោះ​ក៏បាន​ដើរទៅ​រោង​កន្លែង​សម្រាក ។​លុះ​រហូតដល់​ព្រឹក​ថ្ងៃទី​២៨​ខែកុម្ភៈ​នេះ​ដោយ​ទ្រាំ​នូវ​ទង្វើរ​រ​បស់ជនស​ង្ស័​យ​មិនបាន​រៀបរាប់​ប្រាប់​ដំណើររឿង​ដល់​ឪពុក​ដឹង​សព្វ​រឿង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​។​លុះដល់​ថ្ងៃទី​២៨​ខែកុម្ភៈ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នាំទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌដង្កោ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕S/

#