​ចាប់​ក្មេងស្ទាវ​៣​នាក់​ករណី​ឆក់​ទូរស័ព្ទ​និង​ទ្រព្យសម្បត្តិ​តាម​ដងផ្លូវ​នៅ​ក្រុងព្រះសីហនុ​

640
ចែករម្លែក

ដោយ​៖​វណ្ណៈ​ព្រះសីហនុ​/​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ឆក់​ទូរស័ព្ទដៃ​របស់​ជនបរទេស​ដែល​ជនជាតិ​ចិន ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​អោយដឹងថា នៅ​យប់​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​២០១៨​នៅ​ចំណុច​មុខ​កាស៊ីណូ ស៊ី​ហ៊ូ ស្ថិតនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​)​ឆក់​ទូរស័ព្ទដៃ​ជនជាតិ​ចិន​)​បង្កឡើង​ដោយ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ពេលដែល​ជនរងគ្រោះ​កំពុង​ដើរ​តាមផ្លូវ​ហើយ​និយាយ​ទូរស័ព្ទ ។

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​របស់​ជនរងគ្រោះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​៣ បានធ្វើការ​ស្រាវជ្រាវ​និង​ឈានទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​បក្ខពួក​សរុប​ចំនួន ៣​នាក់ ។​

​ជនរងគ្រោះ​ឈ្មោះ WU RUN ZE ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ស្នាក់នៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​សម្ភារៈ​បាត់បង់​៖ ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក IPHONE X ពណ៌​ខ្មៅ ។​ជនសង្ស័យ​ចំនួន ០៣​នាក់​៖១-​ឈ្មោះ អៀង ប៊ុន​ធីប ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ។

២-​ឈ្មោះ ខាន់ សំណាង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ( ជិះ​ពីក្រោយ​ឆក់ )៣-​ឈ្មោះ យ៉ុ​ន សុវណ្ណ​យុទ្ធ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ។ ( សហចារី )

វត្ថុតាង​ចាប់យក​បាន​៖ -​ម៉ូតូ ០១​គ្រឿង ម៉ាក សង់​ប៉ិច ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ស្លា​កលេ​ខៈ ភ្នំពេញ ១BG-០៣១១ ( មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព )​ចំពោះ​ទូរស័ព្ទដៃ ១​គ្រឿង ម៉ាក IPHONE X ពណ៌​ខ្មៅ ដែល​ពួកគេ​ឆក់​បាន​ពួកគេ​បាន​ទម្លាក់​ចូលក្នុង​ទឹកសមុទ្រ​នៅ​សេះ​សមុខ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ពេលដែល​ពួកគេ​រត់គេច​ពី​កម្លាំង​សមត្ថកិច្ច​។​ចំពោះ​ករណីនេះ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ៕S/​