​ចាប់​ក្មេង​ទំនើង​២០​នាក់​ដើរលេង​យប់​តាម​សួនច្បារ​មក​ពិនិត្យ​ទឹកនោម​

1364
ចែករម្លែក

(​បាត់ដំបង​)៖​កាលពី​ម៉ោងជាង​២​រំលង​អា​ធ្រា​ត្រ​ឈន​ចូល​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៧​កម្លាំង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​តាម​ដងផ្លូវ​និង​គោលដៅ​សំខាន់ៗ​ក្នុង​ក្រុង​បាត់ដំបង​ហើយ​បានធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​បង្ករ​ការរំខាន​និង​ធ្វើការ​អុកឡុក​តាម​សួនច្បារ​នាៗ​ក្នុង​ក្រុង​បាត់ដំបង​ដោយ​ឃាត់ខ្លួន​បាន​ចំនួន​២០​នាក់​(​ស្រី​៦​នាក់​និង​ម៉ូតូ​ចំនួន​១០​គ្រឿង​) ។

​លោក​ដាំ​មករា​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឳ្យ​ដឹងថា​ក្រោយពេល​ឃាត់ខ្លួន​ក្មេង​ទំនើង​ប្រុស​ស្រី​ទាំង​២០​នាក់​(​មាន​អាយុ​ពី​១៥​ឆ្នាំ​ដល់​៣៨​ឆ្នាំ​)​រួចមក​សមត្ថកិច្ច​យើង​បាន​នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​សាកសួរ​ចម្លើយ​និង​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ថ្នាំញៀន​ដោយ​រកឃើញ​អ្នកមាន​សារធាតុ​ញៀន​ចំនួន​១២​នាក់​(​ស្រី​៤​នាក់​)​ហើយ​៨​នាក់​(​ស្រី​២​នាក់​)​មិនមាន​សារធាតុ​ញៀន​ទេ​។​

​លោក​ប៉ាង​ហៀ​ង​អធិការ​ក្រុង​បាន​បញ្ជាក់ថា​ក្មេង​ទំនើង​ចំនួន​១២​នាក់​(​ស្រី​៤​នាក់​)​ដែល​រកឃើញ​មាន​សារធាតុ​គ្រឿងញៀន​ក្នុង​ខ្លួន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​ចាត់​ការបន្ត​។​ចំណែក​ក្មេង​ទំនើង​ចំនួន​៨​នាក់​(​ស្រី​២​នាក់​)​ដែល​មិនមាន​សារធាតុ​ញៀន​ត្រូវធ្វើ​ការអប់រំ​និង​កិច្ចសន្យា​រួច​ហៅ​អាណាព្យាបាល​មក​យកទៅ​អប់រំ​បន្ត​៕S​ដោយៈ​គ្រញូង​


​ ​ ​