​ចាប់​គ្រឿងញៀន​ទម្ងន់​៩៨​គីឡូក្រាម​០៤៣.៥៥​ដឹក​តាម​ប្រៃសណីយ៍​ឃាត់​ចិន​ម្នាក់​

752
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​សន្តិសុខ ផ្ទៃក្នុង សហការ​ជាមួយ​កម្លាំងចំរុះ​ប្រចាំការ​នៅ​ប្រៃសណីយ៍​កម្ពុជា ដឹកនាំ​សម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​តាម​ប្រៃសណីយ៍​។

​គ្រឿងញៀន​នេះ​ផ្ញើ​ចេញពី​ប្រទេស​អាឡឺម៉ង់​មក​កម្ពុជា​(​ដោយ​លាក់​បង្កប់​ជាមួយ​ចំណី​សត្វ​)​។​នៅ​ចំណុច​ប្រៃសណីយ៍​កម្ពុជា ផ្លូវ​លេខ​១០២ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ លទ្ធផល​៖ ឃាត់ខ្លួន​ជនជាតិ​ចិន ១​នាក់ ឈ្មោះ YAO ZEYE ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង រឹបអូស​វត្ថុតាង គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់ (Logo LV) អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​សរុប 98kg 043.55g. ៕S/​

​ចាប់​គ្រឿងញៀន​ទម្ងន់​៩៨​គីឡូក្រាម​០៤៣.៥៥​ដឹក​តាម​ប្រៃសណីយ៍​ឃាត់​ចិន​ម្នាក់​

#