​ចាប់​ចោរលួច​ម៉ូតូ​បាន​ម្នាក់​ពេល​ម្ចាស់​ចូលក្នុង​ផ្ទះមួយ​ភ្លែត​

855
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ចាប់ខ្លួនបាន​ភ្លាមៗ ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច កាច់​សោ ក ម៉ូតូ បានសម្រេច តែ​គ្មាន​វាសនា ម្ចាស់​ចេញមក​ទាន់​ស្រែក​ផ្អើល​អ្នកជិតខាង​។​ករណីនេះ​បានកើត​ឡើង​នៅ​ផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​ឈ្មោះ នូ ណារិន អាយុ​៣២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ភ្នំពេញ​ថ្មី​សង្កា​​ត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​ម្ចាស់​ម៉ូតូ​ឈ្មោះ កែ សុធា​រី​អាយុ​២៧​ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​។​ម្ចាស់​ម៉ូតូ​បាន​ប្រាប់ថា​មុន​កើតហេតុ​នាង​បាន​ទុក​ម៉ូតូ​របស់ខ្លួន​ម៉ាក​ហុងដា​ឌ្រឹ​ម​ពណ៌​ខ្មៅ​សេរី​២០១២​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF-8592​នៅមុខ​ផ្ទះ​រួច​អង្គុយ​និយាយ​គ្នា​លេង​ក្នុងផ្ទះ​។​

រំពេច​នោះ​ស្រាប់តែ​ជនសង្ស័យ​ចេញមក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពេល​បញ្ឆេះ​ជិះ​ចេញ​គាត់​បានឮ​សំឡេង​ម៉ូតូ​ក៏​ចេញ​មើលឃើញ​ជនសង្ស័យ​ជិះ​ចេញ​គាត់​ក៏​រត់​ដេញតាម​ពីក្រោយ​ដោយ​ស្រែក​ចោរៗ​គាប់​ជួន​សមត្ថកិច្ច​មូលដ្ឋាន​ល្បាត​ក្បែ​នោះ​ឃើញ​ដេញតាម​ចាប់បាន​ជនសង្ស័យ​ព្រមទាំង​ដកហូត​បាន​ម៉ូតូ​បានមក​វិញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​ដោយឡែក​ម៉ូតូ​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ​៕S​

​ចាប់​ចោរលួច​ម៉ូតូ​បាន​ម្នាក់​ពេល​ម្ចាស់​ចូលក្នុង​ផ្ទះមួយ​ភ្លែត​