​ចាប់​ជនជាតិ​ចិន​ប្រុស​ស្រីរកស៊ីផ្លូវភេទ​១២​នាក់​ផ្អើល​ពេញ​ក្រុងព្រះសីហនុ​

1483
ចែករម្លែក

​(​ព្រះសីហនុ​)៖​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​បានអោយដឹងថា​នគរបាល​បាន​បង្ក្រាប​ករណី ប្រព្រឹត្តិ​សច្ចា​រកម្ម (​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​)​មួយ​ករណី​កាលពី​យប់​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧ ។​ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក រស់ សា​រាំ ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ។​ទីតាំង​ដែល​បង្ក្រាប​គឺ​ជាទី​តាំងហាង​ម៉ាស្សា យីហោ ថាវ​ហុង ប្រព្រឹត្តិ​សច្ចា​រកម្ម (​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​)​ស្ថិតនៅ​ក្រុមទី​៤​ភូមិ​២​សង្កាត់​២​ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

ជា​លទ្ធផល​បាន​នាំខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់ ជនជាតិ​ចិន​( ប្រុស​៥​នាក់​,​ស្រី ៧​នាក់​)​។​ក្នុងនោះ​មាន​
1.​ឈ្មោះ GAO HUI ភេទ​ប្រុស អាយុ 27​ឆ្នាំ ជនជាតិ​ចិន មុខរបរ មេការ​ហាង​ម៉ាស្សា ។​
2. ឈ្មោះ SU XIAO HAN ភេទ​ស្រី ជនជាតិ​ចិន អាយុ 30​ឆ្នាំ មុខរបរ មេការ​ហាង​ម៉ាស្សា ។​
3. ឈ្មោះ ZHANG YIN HUA ភេទ​ស្រី អាយុ 37​ឆ្នាំ មុខរបរ ធ្វើការ​នៅ​ហាង​ម៉ាស្សា​ខាងលើ (​អ្នកបំរើ​សេវា​សច្ចា​រកម្ម​) ។​
4. ឈ្មោះ RUAN MANG ភេទ​ស្រី អាយុ 29​ឆ្នាំ មុខរបរ ធ្វើការ​នៅ​ហាង​ម៉ាស្សា ខាងលើ (​អ្នកបំរើ​សេវា​សច្ចា​រកម្ម​) ។​
5. ឈ្មោះ XIONG HAI LAN ភេទ​ស្រី អាយុ 39​ឆ្នាំ មុខរបរ ធ្វើការ​នៅ​ហាង​ម៉ាស្សា​ខាងលើ (​អ្នកបំរើ​សេវា​សច្ចា​រកម្ម​) ។​
6. ឈ្មោះ ZHOU XUE HOO ភេទ​ស្រី អាយុ 33​ឆ្នាំ មុខរបរ ធ្វើការ​នៅ​ហាង​ម៉ាស្សា​ខាងលើ (​អ្នកបំរើ​សេវា​សច្ចា​រកម្ម​)​។​7.​ឈ្មោះ LING PING LIAN ភេទ​ស្រី អាយុ 37​ឆ្នាំ មុខរបរ ធ្វើការ​នៅ​ហាង​ម៉ាស្សា ខាងលើ (​អ្នកបំរើ​សេវា​សច្ចា​រកម្ម​) ។​8.​ឈ្មោះ ZHANG REI MEI ភេទ​ស្រី អាយុ 24​ឆ្នាំ មុខរបរ ធ្វើការ​នៅ​ហាង​ម៉ាស្សា​ខាងលើ (​អ្នកបំរើ​សេវា​សច្ចា​រកម្ម​) ។​9. ឈ្មោះ CHEN MU SHU ភេទ​ប្រុស អាយុ 58​ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅ ភូមិ​2 សង្កាត់​2 ក្រុង​-​ខេត្ត​ព្រះសីហនុ (​ភ្ញៀវ​) ។​10. ឈ្មោះ ZHONG GUI XING ភេទ​ប្រុស អាយុ 33​ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅ ភូមិ​2 សង្កាត់​2 ក្រុង​-​ខេត្ត​ព្រះសីហនុ (​ភ្ញៀវ​) ។ 11. ឈ្មោះ LAING ZUYU ភេទ​ប្រុស អាយុ 31​ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅ ភូមិ​2 សង្កាត់​2 ក្រុង​-​ខេត្ត​ព្រះសីហនុ (​ភ្ញៀវ​) ។​12. ឈ្មោះ WANG WEN TAO ភេទ​ប្រុស អាយុ 33​ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅ ភូមិ​2 សង្កាត់​2 ក្រុង​-​ខេត្ត​ព្រះសីហនុ (​ភ្ញៀវ​) ។​

​វត្ថុតាង​ចាប់យក​បាន​៖- ស្រោមអនាម័យ​មួយចំនួន ក្នុងនោះ​មានប្រើ​ប្រាស់​រួច​ចំនួន 2 – លុយ ចំនួន 230​ដុល្លា (​ពីរ​រយ​សាមសិប​ដុល្លា​)- ទូរស័ព្ទដៃ 13 គ្រឿង (​អាយ​ហ្វូ​ន​សិច 3​គ្រឿង​, អាយ​ហ្វូ​ន​លិច​ផ្លាស់ 1​គ្រឿង​, អាយ​ហ្វូ​ន​ហ្វា​យ 1​គ្រឿង​, អាយ​ហ្វូ​ន​ហ្វ​រ 1​គ្រឿង​, វី​វូ 2​គ្រឿង​, ហ៊​ន​ន័​រ 1​គ្រឿង​, អូរ​ប៉ូ 1​គ្រឿង​, ហូរ​វៃ 1​គ្រឿង និង​ម៉ាក អិន​ចុច​ពិល 2​គ្រឿង ។​
លិខិតឆ្លងដែន 2 ច្បាប់​- អត្តសញ្ញាណប័ណ្ណ​ចិន​2​សន្លឹក​-​កុំ​ព្យូ​រ​ទ័​រ​យួរដៃ​1​គ្រឿង​-​អាយ​ផេ​ត​2​គ្រឿង​-​វិកា​យ​ប័ត្រ​មួយចំនួន​។​ចំពោះ​ទីតាំង​ហាង​ខាងលើ​សមត្ថកិច្ច​បានធ្វើ​ការបិទទ្វារ​ចាក់សោរ និង​បិទ​ស៊ី​ល ប្រគល់​ឲ្យ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​លេខ​2 គ្រប់គ្រង​ថែរក្សា ។ ជនសង្ស័យ​ទាំង​12​នាក់ បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​បន្តធ្វើ​ការសាកសួរ​តាម​នីតិវិធី ៕S/​ដោយ​៖​វណ្ណៈ​

​ចាប់​ជនជាតិ​ចិន​ប្រុស​ស្រីរកស៊ីផ្លូវភេទ​១២​នាក់​ផ្អើល​ពេញ​ក្រុងព្រះសីហនុ​