​ចាប់​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ក្រុងព្រះសីហនុ​

420
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​បុរស​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវបាន​ចាប់ខ្លួន​ដោយ​នគរបាល​ការិយាល័យ​ប្រឆាំង​ញៀន​ខេត្ត​ព្រះសីហនុ​។​ការឃាត់ខ្លួន​ស្ថិតនៅ​ភូមិ​០១​សង្កាត់​០៤​ក្រុងព្រះសីហនុ​វេលា​ម៉ោង​២៣.៥៥ នាទី​កាល​ថ្ងៃទី ១៨​ខែធ្នូ ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​ឈ្មោះ​LiangYouquan​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​ធ្វើការ​ក្រុមហ៊ុន​។​ក្នុងនោះ​វត្ថុតាង​ដកហូត​បានរួម​មាន​ម្សៅ​ក្រោម​ព័ណ៌​សរ​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់​.​ទូ​ស័ព្ទ​១​គ្រឿង​។​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

ចាប់​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ក្រុងព្រះសីហនុ​