​ចាប់​ជនជាតិ​ឡាវ​ម្នាក់​និង​ថ្នាំញៀន​ជាង​២​គីឡូក្រាម​នៅ​ស្រុក​សៀម​ប៉ាង​

378

(​ស្ទឹងត្រែង​)៖​មេក្លោង​ជនជាតិ​ឡាវ​ម្នាក់​និង​ថ្នាំញៀន​ជាង​២​គីឡូក្រាម​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​បង្ក្រាបបាន​នៅ​ស្រុក​សៀម​ប៉ាង​។​ប្រតិ​ប​ត្ដិ​ការ​នេះ​បានធ្វើ​នៅ​ចំណុច​កោះ​ឫស្សី ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៧​។​

លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មេក្លោង​ជនជាតិ​ឡាវ រួមជាមួយ​ថ្នាំញៀន​២​កញ្ចប់​ធំ ស្មើនឹង​ជាង​២​គីឡូក្រាម​នោះ​ឈ្មោះ​សូរិយា​វង់​ប៉ក់​អាយុ​២៨​ឆ្នាំ​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​រក្សាទុក​នៅ​ស្នងការដ្ឋាន​ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​តាមច្បាប់​៕S/​ដោយ​៖​សហការី​

​ចាប់​ជនជាតិ​ឡាវ​ម្នាក់​និង​ថ្នាំញៀន​ជាង​២​គីឡូក្រាម​នៅ​ស្រុក​សៀម​ប៉ាង​(រូប៖វ៉េបសាយ)