​ចាប់​ជនសង្ស័យ​បួន​នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​

480
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៨​កម្លាំង​ប៉េអឹម​ក្រុង​បាត់ដំបង​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​បួន​នាក់​និង​ថ្នាំញៀន​ចំនួន​៤០​កញ្ចប់​ទៅ​ទីបញ្ជាការ​ប៉េអឹម​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ចំណុច​ភូមិ​អូរ​ចារ​សង្កាត់​អូរ​ចារ​ក្រុង​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

លោក​វរសេនីយ៍ត្រី​សំ​វី​ឡុង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​មានៈ​១.​ឈ្មោះ​ឈុំ​ឆេ​ត​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មុខរបរ​កម្មករ​។​២.​ឈ្មោះ​នាង​ប៊ុន​ថា​ន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​៣.​ឈ្មោះ ខ្វាន់ រស្មី ភេទ​ស្រី អាយុ ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៤.​ឈ្មោះ​ម៉ៅ​វុទ្ធី​ភេទ​ប្រុ​អាយុ​២៩​ឆ្នាំ​មុខរបរ​កម្មករ​។​

​ចំណែក​វត្ថុតាង​និង​សម្ភារៈ​ដកហូត​បានរួម​មាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤០​កញ្ចប់​,​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​និង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួនទៀត​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/

​ចាប់​ជនសង្ស័យ​បួន​នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​