​ចាប់​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

378

(​ភ្នំពេញ​)៖​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្វាយប៉ាក​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៧​ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​បេតុង​ក្រុម​៧​ភូមិ​ឡ​កំបោរ​សង្កាត់​ស្វាយប៉ាក​។​

ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ​កម្លាំង យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​វិ​ន​យ៉ាំង​មិន​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជនជាតិ​វៀតណាម​មាន​ទីលំនៅ​ស្នាក់នៅ​មិ​ពិតប្រាកដ​សង្កាត់​ច្រាំង​ចំរេះ​១​មុខរបរ​មិន​ពិតប្រាកដ​(​ជួញដូរ​)​។​-​សម្ភារៈ​ដកហូត​មាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់​។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ចា​ជូនទៅ​តុលាការ​បន្ត​តាម​នីតិវិធី​៕S/​ដោយ​៖​ម៉េង​សែ

ចាប់​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​