​ចាប់​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​មួយក្រុម​ឃាត់ខ្លួន​៥​នាក់​ដកហូត​វត្ថុតាង​មួយចំនួនធំ​

351
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​សហ​ការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ចុះបង្ក្រាប​ជន​ជក់​និង​លក់​គ្រឿងញៀន​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា : ជនសង្ស័យ ៥​នាក់ នោះ​មាន ១-​ឈ្មោះ កន ឈុនលី ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ​។​២- ឈ្មោះ កន សេង​យី ភេទ ប្រុស​អាយុ ២៧​ឆ្នាំ ។ ៣-​ឈ្មោះ រី សុខ​រ៉ា​ន់ ភេទ ប្រុស អាយុ ២៤​ឆ្នាំ​៤-​ឈ្មោះ ឆាន់ វ៉ាន់ដា ភេទ ប្រុស អាយុ ២៥​ឆ្នាំ​។ ៥-​ឈ្មោះ ស៊ុម ថា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ។​

រឹបអូស​វត្ថុតាង​រួមមាន គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ៩​កូន​ថង់​កឹ​ប ស្មើ​២.៤៨​ក្រាម​ម៉ូតូ​ចំនួន​២​គ្រឿង​ទូរស័ព្ទដៃ​ចំនួន ៥​គ្រឿង​ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង​ចំនួន​២​វង់​នាឡិកាដៃ​ចំនួន​២​គ្រឿង​កូន​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន ។​

​បន្ទាប់ពី​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​ជនសង្ស័យ​ចំនួន​២​នាក់​១​ឈ្មោះ​កន​ឈុនលី​២​ឈ្មោះ​កន​សេង​យី​បាន​សារភាពថា​ពួកគេ​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន​ដោយ​ទិញ​ពី​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ក្នុង​១​លើក ចំនួន ១០​កូន​ថង់​តូច ដើម្បី​យកមក​ចែកចាយ​បន្ត ។

​ចំណែក​ជនសង្ស័យ​ចំនួន ៣​នាក់​ផ្សេងទៀត បាន​សារភាពថា ពួកគេ​បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ កន ឈុនលី​ដើម្បី​យកមក​ជក់​តែប៉ុណ្ណោះ​។​ករណីនេះ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​ហើយ ៕S/

​រូបថត : បង្ក្រាប​ជន​លក់​និង​ជក់​គ្រឿងញៀន​មួយ​សំបុក​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់​, ដក​ហ​ត​វត្ថុតាង​មួយចំនួនធំ​(​រូប​:​ប​.​ជ័យ​)