​ចាប់​ជន​ម្នាក់​ករណី​ភ្ជង់​នឹង​កាំបិត​គំរាម​ប្លន់​យកលុយ​និង​ទូរស័ព្ទ​ពី​អ្នករត់​កង​បី​

239
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវ​ពលរដ្ឋ​នាំគ្នា​ព្រួត​វាយ​បណ្តាលឱ្យ​បែកក្បាល​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​បន្ទាប់ពី​រូបគេ​បាន​ហៅ​ម៉ូតូ​កង់​បី​(pasapp)​ជិះ​។​លុះដល់​កន្លែង​ស្ងាត់​ក៏​យក​កាំបិត​ទៅ​ភ្ជង់​ប្លន់​យកលុយ​និង​ទូរស័ព្ទ​តែ​មិនបាន​សម្រេច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ចំនុច​ផ្លូវ​បេតុង​ភូមិ​ទ្រុងមាន់​សង្កាត់​អូ​បែកក្អម​ខណ្ឌ​សែន​សុខរ​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រសៀល​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​មានឈ្មោះ​សុខ​អូន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ម្តុំ​រោងចក្រ​កាណាឌីយ៉ា​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ​សុ​វ៉ាន់​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​កង់​៣​ស្នាក់នៅ​ភូមិ​អង្គ​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ​សែន​ជ័យ​។​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​កាំបិត​មុខស្រួច​មួយ​ដើម​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​សាកសួរ​បន្ត​៕S/​