​ចាប់​ជន​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​បន្ទាប់​លួច​ទ្រព្យសម្បត្តិ​អ្នកភូមិ​

430
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវ​សមត្ថកិច្ច​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ព័ទ្ធចាប់​បាន​រួច​វ៉ៃខ្នោះ​យកមក​ប៉ុស្ដិ៍នគរបាល​ច្បារអំពៅ​២​ដើម្បី​សួរនាំ​។​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​នៅ

 

 

ក្បែរ​រោងចក្រ​ដែកគោល​ស្ថិត​ក្នុងភូមិ​ដើម​ព្រី​ញ​សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​ស្វាយ​វិចិត្រ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខ​របប​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​ឯ​ជនសង្ស័យ​ម្នាក់ទៀត​ដែល​រត់គេចខ្លួន​មិន​ស្គាល់ឈ្មោះ​នោះឡើយ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​រដ្ឋបាល​ប៉ុស្ដិ៍​ច្បារអំពៅ​ទី​២​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕S/​