​ចាប់​ជន​ម្នាក់​នៅ​ស្រុក​សំពៅ​លូន​តាម​ដីកា​តុលាការ​បង្គាប់​ឱ្យ​នាំខ្លួន​ពាក់ព័ន្ធ​រួមគំនិត​ក្បត់

143
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​សកម្មជន​គណបក្ស​សង្គ្រោះ ជាតិ ម្នាក់​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន កាលពី រសៀល​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​នៅ​ភូមិ​ពោធិ៍​ជ្រៃ​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​តា​ដីកា​របស់​តុលាការខេត្ត​ពីបទ​រួមគំនិត​ក្បត់​។​

​លោក​ពេ​ព្រ សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា​ជនសង្ស័យ ឈ្មោះ ស៊ឹម ឡៅ​ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ ភូមិ ឃុំ ខាងលើ ។​ជន នេះ​ត្រូវ បាន កម្លាំង នគរបាល ស្រុក សំពៅ លូន ឃាត់ខ្លួន តាម ដីកា បញ្ជា ឲ្យ ចូលខ្លួន របស់ លោក​គឺ ប៊ុណ្ណា រ៉ា ព្រះរាជអាជ្ញា រង អម សាលាដំបូង ខេត្ត ដែល ពាក់ព័ន្ធ នឹង បណ្ដឹង ព្រហ្មទណ្ឌ ពី បទ រួម គំ និត្យ ក្បត់ ។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ក្រោយពេល​ចាប៎ខ្លួនបាន​ភ្លាម​ក៏​បញ្ជូនទៅ​តុលាការ​ជាបន្ទាន់​ដើម្បី​ចាត់កា​តាម​នីតិវិធី​។​បើតាម​របាយការណ៍រ​បស់​ការិយាល័យ​សន្តិសុខ​នៃ​ស្នងការ​ខេត្ត​បានឱ្យដឹងថា​រហូត ដល់ ពេល នេះ គឺ មាន អតីត​សកម្មជន​គណបក្សប្រឆាំង​ចំនួន​៦​នាក់​ហើយ​ត្រូវ​ចាប់ខ្លួន​និង​មួយ ចំនួន កំពុង​រត់គេចខ្លួន និង ខ្លះ ទៀត កំពុង សំងំស្ងៀម ៕S/

​ ​ ​រូប​ថ​តៈ​សកម្មជន​គណបក្សប្រឆាំង​ឈ្មោះ​ស៊ឹម ឡៅ​