​ចាប់​ឈើ​ប្រណីត​ធ្នង់​មួយ​ទូក​តាម​ដង​ទន្លេមេគង្គ​នៅ​ក្រុង​ស្ទឹងត្រែង​

597
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​បង្ក្រាប​ទូក​ដឹកឈើ​ប្រណីត​មួយគ្រឿង​នៅតាម​ដង​ទន្លេមេគង្គ​ស្ថិតក្នុង​ភូមិ​ហាង​ខូ​សួន​សង្កាត់​ក្រុង​ស្ទឹងត្រែង​នៅ​ល្ងាច​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​។

​សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​ទូក​ដឹកឈើ​បាន​និយាយថា​ទូក​ដឹកឈើ​មួយគ្រឿង​ប្រើ​ម៉ាស៊ីន​ពីរបាន​ដឹកឈើ​មកពី​ឃុំ​អូរ​ស្វាយ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាប់​ព្រំប្រទល់​កម្ពុជា​-​ឡាវ​។​ពេល​ឈ្មួញ​បើកទូក​មកដល់​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​តែម្តង​។​

នៅវេលា​ល្ងាច​ថ្ងៃ​ដដែល​នេះ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បានឱ្យ​កម្មករ​យក​ឈើ​និង​ទូក​ម៉ាស៊ីន​ពីរ​ដែលជា​មធ្យោបាយ​ដឹក​បទល្មើស​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។តាម​ការបញ្ជាក់​ពី​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់ថា​ឈើ​អារ​បួន​ជ្រុង​មានមុខ​កាត់​ដល់​៤០​សង្ទីម៉ែត្រ​និង​មាន​ប្រវែង​ជាង​ពីរ​ម៉ែត្រ​សរុប​៣២​ដុំ​ត្រូវបាន​យកទៅ​រក្សាទុក​តាម​នីតិ​វិធី​ច្បប់​៕S/​