​ចាប់​តាម​ដីការ​ម្នាក់​និង​២​នាក់​ទៀត​ចាប់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​

378

(​សៀមរាប​)៖ អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​បាន​សហការ​ជាមួយ​ប៉ុ​ស្កិ៍​នគរបាល​ឃុំ​កំពង់​ឃ្លាំង បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដែល​ក្នុងនោះ​ម្នាក់​ចាប់​តាម​ដីការ​និង​២​នាក់​ទៀត​ចាប់​តាម​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​។​ក្រោយពី​ឃាត់ខ្លួន​ជន​ទាំង​៣​ត្រូវ​បញ្ជូនមក​ស្នងកា​រដ្ឋា​ន នគរបាល​ខេត្តសៀមរាប​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។​
​ ​
​ជនសង្ស័យ​ទាំង​៣​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​ប្រភព​សមត្ថកិច្ច​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​ត្រូវបាន​បញ្ជូន​មកកាន់​តុលាការ​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧​រួចហើយ​។​
ជនសង្ស័យ​ទី​១​ត្រូវបាន​ចាប់ខ្លួន​តាម​ដីការ​បង្គាប់​អោយ​នាំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ ឈុន ច័ន្ទ​សីហា កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ចោទប្រកាន់​លើ​ឈ្មោះ លី នៀវ ហៅ ឃ្មៀ​វ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជាប់ចោទ​ពីបទ​សម្រួល​ឱ្យប្រើ​ប្រាស់​និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្តឡើង​នៅ​ផ្សារ​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៥​និង​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ​។​ជននេះ​មាន​ទីលំនៅ​ភូមិ​ផ្សារ​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​
​ ​
​ចំណែក​ជន​ទី​២​មានឈ្មោះ ឡាំ សុខ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​ជនសង្ស័យ​រស់នៅ​ភូមិ​អូរ​តា​ពុត ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​និង​ជន​ទី​៣​មានឈ្មោះ មៀង យ៉ាំង​កឺ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ជននេះ​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ជន​ទាំង​៣​ត្រូវបាន​ស្ថាប័ន​សាលាដំបូង​ខេត្តសៀមរាប ឃុំខ្លួន​ដាក់ពន្ធនាគារ​នា​រសៀល​ថ្ងៃទី​១៣ នេះ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្តទៅទៀត​៕​គូលែន​

​រូបភាពៈ ចាប់​តាម​ដីការ​ម្នាក់​និង​២​នាក់​ទៀត​ចាប់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​៕​គូលែន​