​ចាប់​ទាំងអស់​រថយន្ត​ធុន​ធំ​ធុន​ធ្ងន់​ដឹក​ដី​គ្មាន​សណ្តាប់ធ្នាប់​

552
ចែករម្លែក

​ដោយ​ វណ្ណៈ​/​ព្រះសីហនុៈ ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ល្បាត​ចាប់​រថយន្ត​ធុន​ធំ ធុន​ធ្ងន់ និង​រថយន្ត​ដឹក​ដី ចូលក្នុង​ក្រុងព្រះសីហនុ ខុសពេល​វេលា​ដែល​រដ្ឋបាលខេត្ត​ព្រះសីហនុ​កំណត់​បាន​ចំនួន​៦​គ្រឿង​។

​ទី​១ ឃាត់​រថយន្ត​ដឹក​ដី ចំនួន ៣​គ្រឿង ត្រង់ចំណុច ស្តុ​ប​ផ្សារ​ពាណិជ្ជកម្ម ស្ថិតនៅក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ ៖១-​រថយន្ត​ម៉ាក NISSAN ពាក់​ផ្លាកលេខ​ចង្កូត​ស្តាំ PP-0442 ។ ២-​រថយន្ត​ម៉ាក NISSAN ពាក់​ផ្លាកលេខ​ចង្កូត​ស្តាំ PP-1117 ។

៣-​រថយន្ត​ម៉ាក HYUNDAI ពាក់​ផ្លាកលេខ​ភ្នំពេញ​3A-7829 ។ រថយន្ត​ដឹក​ដី​ទាំង​៣​គ្រឿង​នេះ បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។ ទី​២ ឃាត់​រថយន្ត​ធុន​ធំ​ដឹក​ដែក ចំនួន​៣​គ្រឿង​ដែល​បាន​ចូល​ក្រុង ត្រង់ចំណុច ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិតនៅក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ៖១-​រថយន្ត​ម៉ាក CUSTOM ពណ៌ ពាក់​ផ្លាកលេខ​ភ្នំពេញ​3E-4118 ។

២-​រថយន្ត​ម៉ាក CUSTOM ពាក់​ផ្លាកលេខ​ភ្នំពេញ​3E-3694​។ ៣-​រថយន្ត​ម៉ាក CUSTOM ពាក់​ផ្លាកលេខ​ភ្នំពេញ​3E-3414 ។ រថយន្ត​ធុន​ធំ​ទាំង ០៣​គ្រឿង សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​៕S/

#