​ចាប់​បុរស​២​នាក់​ជួញដូរ​និង​ថ្នាំញៀន​នៅ​ប៉ៃលិន

913
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​ប៉ៃលិនៈ​បុរស​២​នាក់​និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​ប៉ូលិស​ខេត្ត​ប៉ៃលិន​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៨​។​

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ចំណុច​មុខ​សាលារៀន​ភ្នំ​ព្រាល​ស្ថិតក្នុង​ភូមិ​ភ្នំ​ព្រាល​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​

​ប៉ូលិស​ប៉ៃលិន បាន​ឲ្យ​ដឹងថា​បុរស​២​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ នី សា​រ៉េ​ន ហៅ រ៉ង​អាយុ ២៤​ឆ្នាំ​(​អ្នកជួញដូរ​) រស់នៅ​ភូមិ​ស្រាយ​ជ្រុំ ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង ។​ឈ្មោះ ឌី គា​អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ព្រាល​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​បាន​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា (ICE) ០១ កញ្ចប់​តូច​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​(WY)​ចំនួន ០១​គ្រាប់​កន្លះ​, ដាវ​សា​ម៉ូ​រ៉ៃ ០១​ដើម និង​ម៉ូតូ​ម៉ាក Honda Dream 125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 1T-4486​ក្នុង​បទល្មើស​ជាក់ស្ដែង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កម្លាំង​បាន​ចាប់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បន្តទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕S/

​ចាប់​បុរស​២​នាក់​ជួញដូរ​និង​ថ្នាំញៀន​នៅ​ប៉ៃលិន