​ចាប់​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​៣​គ្រឿង​ប្រគល់ឱ្យ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ចិត្រ​បុរី​

511
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្តក្រចេះ​បាន​ឃាត់​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៣​គ្រឿង​បម្រុង​លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម​ប្រគល់ឱ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាមច្បាប់​។​
​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ធ្វើឡើង​នៅ​ឃុំ​បុស​លាវ​និង​មួយគ្រឿង​ទៀត​ឃាត​នៅ​ឃុំ​ដា​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៩​។​

​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​បានឱ្យដឹងថា​រថ​យន្ដ​ទាំង​២​គ្រឿង​នោះ​នគរបាល​សេដ្ឋកិច្ច​ឃាត់​ប្រគល់ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​មួយគ្រឿង​ទៀត​នគរបាល​សេដ្ឋកិច្ច​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កន្ទួត​បង្ក្រាបបាន​។​រថយន្ដ​ទាំងពីរ​គ្រឿង​នោះ​ដឹក​ទ្វារ​បង្អួច​ដឹកឈើ​កកោះ​ឈើ​ធ្នង់​ជាច្រើន​សន្លឹក និង​១​គ្រឿង​ទៀត​ដឹកឈើ​ឈ្លីក​។​

ក្នុងនោះ​រថយន្ដ​ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ​2c1806​ដឹក​ទ្វារ​ចំនួន​៤០​វង់ រថយន្ដ​សាំង​យ៉ុង​ពណ៌​ស ស្លាក​លេខ ភ្នំពេញ​2K0477​ដឹកឈើ​អារ លេខ​១ និង​ឈើ​ប្រណីត​(​កកោះ ធ្នង់​)​ចំនួន​៧៦​សន្លឹក ប្រមាណ​ជិត​៣​ម៉ែត្រគូប និង​រថយន្ដ​សាំង​យ៉ុង​មួយគ្រឿង​ទៀត​ពាក់​ស្លាក់​លេខ ភ្នំពេញ​2P 0150

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រូបនោះ​បន្ដទៀតថា​បច្ចុប្បន្ន​រថ​យន្ដ​ទាំងបី​គ្រឿង​នោះ​ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​នាំយកទៅ​រក្សាទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា​ដើម្បី​ចាត់ការ​តាមច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ​៕S/
​ ​