​ចាប់​រថយន្ត​ដឹកឈើ​មួយគ្រឿង​សង្ស័យ​ពាក់ព័ន្ធ​មន្ត្រី​ទទួលផល​ប្រយោជន៍​

185
ចែករម្លែក
  • 17
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ រថយន្ត​ខ្នាត​ធំ​ដឹកឈើ​មួយ​គ្រឿង គ្រូវ​បាន​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង​ចុះ​ចាប់​ប្រគល់​ទៅឱ្យ​រដ្ឋបាល​ព្រៃឈើ​ កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៩​។

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ​កាលពី​យប់​ថ្ងៃទី​៩​ខែមេសា​ មាន​រថយន្ត​ធុនធំ​មួយគ្រឿង​កំពុង​លើក​ឈើ​នៅ​ចំណុច​ខាងក្រោយ​របង​វត្ត ​ស្ថិត​ក្នុងភូមិ​ឆ្វាំង​​ឃុំ​សំអាង ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​​ខេត្តស្ទឹងត្រែង​។​

​​ប្រភព​ដដែល​បាន​បន្តថា ​រថយន្ត​នោះ​គឺ​តែងតែ​ដឹកឈើ​ចេញទៅ​ក្រៅ​ខេត្ត​ច្រើនដង​រួចមកហើយ​។​ក្រោយពី​បែកធ្លាយ​ដល់​នគរបាល​ខេត្ត​ក៏​ចុះបង្ក្រាប​ប្រគល់​ទៅឱ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។​

ទាក់ទង​នឹង​រថយន្ត​ខាងលើនេះ ​មាន​ប្រភព​សង្ស័យថា​មន្ត្រី​នៅ​មូលដ្ឋាន​និង​ជំនាញ​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​៕S/​Ha