​ចាប់​រថយន្ត​មួយគ្រឿង​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​បម្រុង​ទៅ​វៀតណាម​

336

(​រតនគីរី​)៖​សមត្ថកិច្ច​ចម្រុះ​ស្រុក​អូរ​យ៉ា​ដាវ​សហការ​ជាមួយ​កម្លាំងចម្រុះ​ខេត្ត​រតនគីរី​បាន​ស្ទាក់​ចាប់បាន​រថយន្ត​មួយគ្រឿង​ម៉ាក​ម៉ាស​ដា​ដែល​បាន​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ បម្រុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​នៅ​ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ ។​

​លោក កង សារឿន ប្រធាន​គណៈកម្មាការ​ចម្រុះ ខេត្តរតនគិរី បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​ព័​ត៌​ពី​កម្លាំង​សម្ងាត់​រួច លោក​បាន​ត្រៀមកម្លាំង​នៅ​ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ចាំ​ស្ទាក់​ចាប់បាន​តែម្តង​។ ប៉ុន្តែ តៃកុង​រថយន្ត​បាន​រត់​គេចខ្លួនបាត់រ​ថ​យន្ត​ល្មើស​ខាងលើ​ម៉ាក MAZDA សេរី​ចាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-8631 មាន​ផ្ទុក​ឈើ​ធ្នង់​ជាច្រើន​ដុំ​។​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូនមករ​ក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់​

​ចាប់​រថយន្ត​មួយគ្រឿង​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​បម្រុង​ទៅ​វៀតណាម​(រូប៖វ៉េបសាយ)