​ចាប់​រថយន្ត​មួយគ្រឿង​ដឹកឈើ​ល្មើសច្បាប់​ក្នុងស្រុក​សូទ្រនិគម​

484
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​÷​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្វ ចាប់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង ខណ​:​កំពុង​ទម្លាក់​ចូល​ដេប៉ូ​។​

លោក​វីវ​សេនីយ៍​ឯក​ណុប​សារ៉ាក់​អធិការនគរបាល​ស្រុក​សូទ្រនិគម​បានឱ្យដឹងថា​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្ដម សេនីយ៍​ត្រី​ម៉ក់​ធារ៉ា​ស្នងការ​ង​នគរបាល​ខេត្ត​និង​មានការ​សម្របសម្រួល​ពី​លោក​កើត សុវណ្ណ​រ៉េត​ព្រះរាជអាជ្ញា​ខេត្ត​បាន​ឃាត់​រថយន្ដ​ខាងលើ​តែម្តង​។​

​លោក​បន្តថា​រថយន្ត​ខាងលើ​កំពុង​ទម្លាក់​ឈើ​ប្រភេទ​លេខ​២ ចូលក្នុង​ដេប៉ូ​លក់​ឈើ​ឈ្មោះ​ឃុ​ត ប៉ុន នៅ​ភូមិ​សំរោង​ត្បូង​ឃុំ​សំរោង​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​។​រ​ថយ​យន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​គ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​ប្រភេទ​លេខ​២​ចំនួន​៤,៩០​ម៉ែត្រគូប ដែលមាន​ម្ចាស់​ឈ្មោះ ចាន់ ណា​។​

លោក​អធិការ​បញ្ជាក់ថា ដោយសារ​ហួស​ម៉ោង​រដ្ឋបាល​ទើប​រង់ចាំ​ថ្ងៃទី​២៩ ខែធ្នូ​ឆ្នាំ​២០១៨ វត្ថុតាង​រួមទាំង​មធ្យោបាយ​ដឹក​បទល្មើស​នឹង​បញ្ជូន​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សង្កាត់​ដំ​ដែក​៕S/​