​ចាប់​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​នៅ​ស្រុក​ស្នួល​

653
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម​បាន​ចាប់​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​នៅ​ចំណុច​ទួល​ថ្ម​ពុក​ស្ថិតក្នុង ភូមិ​ឃ្សឹ​ម ឃុំ​ឃ្សឹ​ម ស្រុក​ស្នូល ខេត្ត​ក្រចេៈ​កាលពី​ល្ងាច​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៨​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​កម្លាំង​ចូលរួម​សហការ​មាន​អាវុធហត្ថ​ស្រុក​ស្នួល​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម​បាន​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ហាយ​ព្រី​ត​ពណ៌​ស ពាក់​ស្លាក លេខ 2 AJ 1624​ភ្នំពេញ​។ ផ្ទុក​ឈើ​ប្រណីត ប្រភេទ​ធ្នង់​ចំនួន ៦៧ ដុំ​ចំណែក​អ្នកបើកបរ​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​នេះ​បាន​គេចខ្លួនបាត់​។​

​មន្ត្រី​អាវុធហត្ថ​រូបនោះ​បានបញ្ជាក់​ថា​រថ​យន្ត​សេរី​ទំនើប​មួយគ្រឿង​នេះ​បាន​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ដឹក​ចេញពី​ស្ទឹងត្រែង​ឆ្លងកាត់​ខេត្តក្រចេះ​បម្រុង​យកទៅលក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​តែ​អកុសល​មកដល់​ស្រុក​ស្នួល​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម​ស្ទាក់​ចាប់បាន​តែម្តង​។​

​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម​បាន​ប្រាប់​ឲ្យ​ដឹងថា​ប​ច្ចូ​ប្បន្ន វ​ត្តុ​តាង​ខាងលើ​រក្សាទុក​នៅ​សង្កាត់​​រ​ដ្ថ​បាល​ព្រែ​ឈើ​ឃ្សឹ​ម​រង់ចាំ​ការវាស់វែង​នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់រដ្ឋបាល​ព្រៃឈើ​៕S/​

​ចាប់​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​នៅ​ស្រុក​ស្នួល​