​ចាប់​វៀតណាម​ប្រុស​ស្រី​ពីរ​នាក់​ដែល​លួច​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​កោះ​ញែក​

831
ចែករម្លែក
  • 4
    Shares

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ជនជាតិ​វៀតណាម​ពីរ​នាក់​ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តមណ្ឌលគិរី​ចាប់​ប​ញ្ជួ​ន​ឱ្យ​មន្ទីរ​បរិស្ថាន​ចាត់ការ​បន្ត​គ្រា​ដែល​ដឹកឈើ​ខុសច្បាប់​។​ករណី​ខាងលើ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​មេ​មុំ​ឃុំរ​យ៉​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៨​។

​លោក​វរៈសេនីយ៍​ត្រីសូ​ជីវន្ត​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​បានឱ្យដឹង​ថាក​រ​ណី​នេះ​កម្លាំង​ពិតជា​បាន​បង្ក្រាប​មែន​និង​បន្ត​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​មន្ទីរ​បរិស្ថាន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​លោ​កថា​ជនសង្ស័យ​ត្រូវបាន​ឃាត់​ពេល​ប្រើប្រាស់​រថយន្ត​ម៉ាក​កា​មេ​រី​មួយគ្រឿង​ពណ៌​គ្រាប់អំពិល ដឹកឈើ​ចំនួន​២១​ដុំ ដោយ​តៃកុង​មានឈ្មោះ​វៀង វ៉ាន់​ធិ​ញ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​និង​ឈ្មោះ​ឡេ យ៉ុង​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ អ្នក​ទាំងពីរ​ជា​ជនជាតិ​វៀតណាម​។

​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បញ្ជាក់​នៅ​ថ្ងៃទី​៦​កក្កដា​នេះ​ថា កំពុង​កសាង​សំណុំរឿង ដើម្បី​បន្ត​ចាត់ការ​លើ​ករណីនេះ​ផងដែរ​៕S/​

​ចាប់​វៀតណាម​ប្រុស​ស្រី​ពីរ​នាក់​ដែល​លួច​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​កោះ​ញែក​

#